Connect with us

កីឡា

ការប្រកួតបាល់ទះជើងឯកអាស៊ីឆ្នាំ២០២៣រកឃើញ១២ក្រុមចុងក្រោយ

បានផុស

នៅ

ការប្រកួតបាល់ទះបុរសជើងឯកអាស៊ីលំដាប់ទី១ លើកទី២២ ឆ្នាំ២០២៣ បានរកឃើញ១២ក្រុមចុងក្រោយហើយ បន្ទាប់ពីធ្វើការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលតាំងពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសអ៉ីរ៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតលើកទី២២នេះមានក្រុមចំនួន១៧ដែលជាប់វគ្គជម្រុះបានចូលរួម និងប្រទេសអ៉ីរ៉ង់ ដែល​ជា​ម្ចាស់​ការពារ​តំណែងជើង​ឯក​ឆ្នាំ​ចាស់​ធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតត្រូវបានបែងចែងជា៦ពូលដែលក្នុង១ពូលមាន៣ក្រុម ប៉ុន្តែក្រុមខ្លះបានដកខ្លួន។

បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល មានក្រុមចំនួន១២បានឡើងទៅកាន់វគ្គបន្តគឺ អ៉ីរ៉ង់ និង អ៉ីរ៉ាក់ មកពីពូល A។ ជប៉ុន និងថៃ មកពីពូល B។ ចិន និងឥណ្ឌូណេស៊ី មកពីពូល C។ ឆាយនីសតៃប៊ិ និងបារ៉ែន មកពីពូល D។ កាតារ និងឥណ្ឌា មកពីពូល E ហើយ កូរ៉េខាងត្បូង និងប៉ាគីស្ថានមកពីពូល F។

ក្នុងនោះ ក្រុមបាល់ទះឥណ្ឌូណេស៊ី ជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ​២០២៣​ និងក្រុមបាល់ទះថៃជាក្រុមពីរមកពីតំបន់អាស៊ាន បានឡើងទៅកាន់វគ្គ១២ក្រុមចុងក្រោយដែរ។

ការប្រកួតវគ្គ១២ក្រុមចុងក្រោយ ធ្វើនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣មានដូចខាងក្រោម៖

  • អ៉ីរ៉ង់ vs ប៉ាគីស្ថាន
  • ចិន vs ឥណ្ឌា
  • កូរ៉េខាងត្បូង vs ឥណ្ឌូណេស៊ី
  • ជប៉ុន vs បារ៉ែន
  • ឆាយនីសតៃប៊ិ vs អ៉ីរ៉ាក់
  • កាតារ vs ថៃ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម