វប្បធម៌ ជំនឿ
សុបិនឃើញអង្ករ ប្រផ្នូលនៃការមានកូន ឯទ្រព្យសម្បត្តិហូរចូលឥតខ្វះ
បើតាមជំនឿបុរាណ អង្ករត្រូវបានគេជឿថា ជានិមិត្តរូបនៃការមានកូន ទ្រព្យសម្បត្តិ ការកសាងគ្រួសារថ្មី និងភាពជោគជ័យ។ នៅពេលណាដែលសុបិនឃើញអង្ករច្រើនបាវ ឬអង្ករប្រភេទផ្សេងៗគ្នា នឹងត្រូវបកស្រាយទាក់ទងនឹងអប្បិយជំនឿដូចខាងក្រោម៖

សុបិនឃើញអង្កររាយប៉ាយ វាជានិមិត្តរូបនៃការជួបស្គាល់មិត្តថ្មី រួមទាំងទទួលបានដំណឹងល្អពីញាតិមិត្តដែលឃ្លាតឆ្ងាយពីគ្នាជាយូរមកហើយ។ ទោះកំពុងប្រឈមមុខនឹងបញ្ហានឹងមានមនុស្សត្រៀមខ្លួនផ្តល់ជំនួយ។
សុបិនឃើញគំនរអង្ករ ម្ចាស់សុបិននឹងទទួលបានលាភសំណាង ឬដំណឹងល្អក្នុងពេលឆាប់ៗ ព្រោះអង្ករជានិមិត្តរូបនៃការមានកូន និងភាពពេញលេញ ទោះបីជាមានឧបសគ្គខ្លះក៏ដោយ ក៏នឹងត្រូវបានមនុស្សជុំវិញខ្លួនតាមជួយជ្រោមជ្រែងដែរ។
សុបិនឃើញគ្រាប់អង្ករល្អៗ ទស្សន៍ទាយថា អ្នកនឹងទទួលបានលាភសំណាងពីអំពើល្អរបស់អ្នក ហើយស្ថានភាពជីវិតកំពុងភព្វប្រសព្វនឹងរឿងជោគជ័យ ។
សុបិនឃើញអង្ករច្រកថង់ អ្នកនឹងទទួលបានដំណឹងល្អពីការងារ ឬមានការចម្រើនលូតលាស់ខាងមុខរបរផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះអ្នកអាចនឹងទទួលបានដំណឹងល្អក្នុងវិស័យការងារ ដោយអាចត្រូវតំឡើងឋានៈទៀតផង។
សុបិនឃើញអង្ករពេញបាវ ក្នុងអំឡុងពេលនេះអ្នកនឹងទទួលបានលាភសំណាងពីលុយកាក់ ឬការចែករំលែកការងារ ខណៈការវិនិយោគនឹងទទួលបានជោគជ័យ។
សុបិនឃើញផ្ទះពោរពេញដោយអង្ករ បើកំពុងជួបរឿងអាក្រក់ វាជាប្រផ្នូលឱ្យដឹងថា អ្វីៗនឹងចាប់ផ្ដើមធូរស្រាលពីពេលនេះទៅ។ សំណាងអាក្រក់រលាយរលត់ អ្នកនឹងមានសេចក្តីសុខក្នុងជីវិតពិត៕
អត្ថបទ៖ សន្យា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


