ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនគ្រោងផ្អាកការនាំចូលអង្ករ ខណៈតម្លៃអង្ករអន្តរជាតិបន្តថោក
រដ្ឋាភិបាលហ្វីលីពីនបានឱ្យដឹងកាលពីថ្ងៃពុធថា ហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករដ៏ធំបំផុតជាងគេមួយលើពិភពលោក នឹងផ្អាកការនាំចូលអង្កររយៈពេល ៦០ ថ្ងៃចាប់ពីថ្ងៃទី ១ ខែកញ្ញា ដើម្បីការពារកសិករក្នុងស្រុកដែលរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃតម្លៃស្រូវក្នុងរដូវប្រមូលផល។

ការប្រកាសយ៉ាងដូច្នេះរបស់ហ្វីលីពីន ធ្វើឡើងចំពេលដែលតម្លៃអង្ករអន្តរជាតិ បន្តលក់នៅក្នុងតម្លៃថោកៗ ដែលជាកង្វល់សម្រាប់ប្រជាជននៅបណ្ដាប្រទេសនាំចេញជាច្រើនរួចហើយ ដូចជាថៃ និងវៀតណាមជាដើម។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ អ្នកនាំពាក្យរដ្ឋាភិបាលហ្វីលីពីន លោក Dave Gomez បានប្រាប់អ្នកយកព័ត៌មានថា លោកប្រធានាធិបតី ហ្វឺរឌីណង់ ជូណៀ ម៉ាកូស បានចេញបទបញ្ជាផ្អាកការនាំចូលអង្ករ ប៉ុន្តែមិនមានគម្រោងលើការនាំបង្កើនពន្ធលើអង្ករនាំចូលនោះទេ ចំពេលដែលផលិតកម្មស្រូវហ្វីលីពីនកើនឡើង។
គួរគូសបញ្ជាក់ថា ហ្វីលីពីនបាននាំចូលអង្ករចំនួន ៤,៨ លានតោនកាលពីឆ្នាំមុន ដោយប្រទេសក្នុងតំបន់រួមមានវៀតណាម និងថៃ គឺជាអ្នកផ្គត់ផ្គង់អង្ករសំខាន់។ ឥឡូវនេះ គេមិនទាន់ដឹងច្បាស់ទេ ថាតើការបញ្ជាទិញដែលមិនទាន់សម្រេច នឹងរងផលប៉ះពាល់ដោយការផ្អាកនេះដែរឬយ៉ាងណា។

បច្ចុប្បន្ននេះ តម្លៃអង្ករអន្តរជាតិឆ្នាំនេះបានធ្លាក់ជាគំហុក ក្រោម ៤០០ ដុល្លារ/តោន ធៀបនឹងតម្លៃឆ្នាំ ២០២៤ និង ២០២៣ ដែលតម្លៃអង្កររបស់ប្រទេសមួយចំនួនដូចជាវៀតណាម និងថៃ កើនឡើងរហូតដល់ជាង ៦០០ ដុល្លារ/តោន។
គិតត្រឹមដើមខែសីហា ឆ្នាំ ២០២៥ នេះ តម្លៃអង្ករបាក់ ៥ ភាគរយ របស់វៀតណាម លក់នៅត្រឹមតម្លៃ ៣៨២ ដុល្លារ/តោន ដែលជាតម្លៃខ្ពស់បំផុតលើពិភពលោកសម្រាប់ប្រភេទអង្ករដូចគ្នា។ តម្លៃអង្ករនៃប្រទេសផ្សេងៗទៀត លក់ថោកជាងនេះ ដោយអង្ករថៃលក់នៅតម្លៃ ៣៧៥ ដុល្លារ/តោន ប៉ាគីស្ថាន ៣៧៦ ដុល្លារ/តោន និងឥណ្ឌា ៣៧៧ ដុល្លារ/តោន។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម Viet Nam News។
អ្នកជំនាញបានលើកឡើងនាពេលកន្លងមកថា ការធ្លាក់ចុះនៃតម្លៃអង្ករអន្តរជាតិ បណ្ដាលមកកត្តាជាច្រើន រួមមានទាំងការកាត់បន្ថយការនាំចូលអង្កររបស់ប្រទេសទិញធំៗ កំណើនផលិតកម្មស្រូវ និងការបន្តនាំចេញអង្កររបស់ឥណ្ឌាជាដើម៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


