ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា នាំអង្ករវីតាមីនជិត ៨ តោន ប្រគល់ជូនមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក ចំនួន ៤ ទុកចែកពលរដ្ឋមកសម្រាកព្យាបាលជំងឺយកទៅចម្អិនហូប
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បាននាំយកអង្ករវីតាមីនចំនួន ៦០០ កេស ស្មើនឹងជិត ៨ តោន មកប្រគល់ជូនដល់មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក ចំនួន ៤ ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ ក៏ដូចជាជួយសម្រួលដល់ការស្នាក់អាស្រ័យ ពិនិត្យព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ។ ពិធីប្រគល់ និងទទួលអង្ករវីតាមីននេះបានធ្វើឡើងនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ នាមន្ទីរពេទ្យខេត្តក្រចេះ។



ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានបញ្ជាក់ជូនថា អង្ករទាំងនេះគឺមានការដាក់លាយបញ្ចូលវីតាមីនសម្រាប់យកទៅចម្អិនហូប ជួយផ្តល់ជីវជាតិបំពេញបន្ថែមដល់រាងកាយទ្រុឌទ្រោមរបស់ជំងឺ។ សម្រាប់អង្ករវីតាមីននេះ ត្រូវបានលោក នេត្រ ភក្ត្រា ធ្វើការបែងចែកប្រគល់ជូនដល់មន្ទីរពេទ្យខេត្តក្រចេះ ចំនួន ២០០ កេស ស្មើ ២,៦០០ គីឡូក្រាម , មន្ទីរពេទ្យបង្អែកចំនួន ៣ ក្នុង ១ មន្ទីរពេទ្យ ទទួលបានអង្ករ ១០០ កេស ស្មើ ១,៣០០ គីឡូក្រាម សម្រាប់ទុកចែកជូនដល់អ្នកជំងឺដែលមានជីវភាពក្រីក្រ ទទួលបានអង្ករមានជាតិវីតាមីនសម្រាប់ដាំហូបជួយឱ្យមានកម្លាំង។



លោករដ្ឋមន្ត្រី បានកោតសរសើរដល់ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យទាំងអស់ ដែលតែងតែខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្តក្នុងការមើលថែទាំ ពិនិត្យ ពិគ្រោះ ព្យាបាល អ្នកជំងឺប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមវិជ្ជាជីវៈ វេជ្ជសាស្ត្ររបស់ក្រុមគ្រូពេទ្យជូនដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពេលវេលា និន្នាការនយោបាយ ពណ៌សម្បុរនោះ គឺសំដៅធ្វើយ៉ាងណាឱ្យពលរដ្ឋមានជំងឺធ្ងន់មកស្រាល អ្នកជំងឺស្រាលមកមានការជាសះស្បើយឡើងវិញ។

លោក នេត្រ ភក្ត្រា បានបន្តថា ទោះជាការផ្តល់ជូននូវអង្ករវីតាមីននាឱកាសនេះពុំទាន់អាចឆ្លើយតបទៅនឹងតម្រូវការ នៃអ្នកជំងឺយ៉ាងណាក៏ដោយ ប៉ុន្តែក៏ពិតជាអាចជួយសម្រួលនូវកង្វះខាតរបស់ប្រជាពលរដ្ឋមួយរយៈពេល នៃការសម្រាកព្យាបាលជំងឺផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ បានបោះជំហានយ៉ាងស្វាហាប់ និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ក្រោមដំបូល នៃសុខសន្តិភាព។ ដូចគ្នានេះការយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋជាកត្តាដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់ជីវិតប្រចាំថ្ងៃ។


បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បាននាំយកអំណោយជាថ្នាំពេទ្យឧបត្ថម្ភពីក្រុមហ៊ុន United Pharma (Cambodia) Co., LTD និងបានសំណូមពរដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយប្រកាន់យកនូវការរស់នៅស្អាត ហូបស្អាត បរិស្ថានជុំវិញខ្លួនឱ្យបានស្អាតល្អ បញ្ហាសុខភាព គឺជាបញ្ហាប្រឈមមួយដែលត្រូវរួមគ្នាដោះស្រាយដើម្បីសុខដុមរម្យនីយកម្ម នៃសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងឆ្ពោះទៅអនាគត៕
-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


