ព័ត៌មានអន្ដរជាតិ
គម្រោងនាំចេញអង្ករថៃ ១០០ ០០០ តោន ទៅចិន ត្រូវជាប់គាំង
គម្រោងនាំចេញអង្ករថៃ ១០០ ០០០ តោន ទៅកាន់ប្រទេសចិន ត្រូវបានជាប់គាំង ដោយពន្យារពេលការដឹកជញ្ជូនហួសពីខែមករា តាមការគ្រោងទុក។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃព្រហស្បតិ៍។

មែនទែនទៅ គម្រោងនេះស្ថិតនៅក្រោមកិច្ចព្រមព្រៀងរដ្ឋាភិបាលទៅរដ្ឋាភិបាល (G2G) រវាងចិន និងថៃ ប៉ុន្តែត្រូវជាប់គាំងដោយសារតែវាតម្រូវឱ្យមានការអនុម័តពីគណៈរដ្ឋមន្ត្រីថៃ និងការពិនិត្យឡើងវិញផ្នែកច្បាប់ដោយការិយាល័យក្រុមប្រឹក្សារដ្ឋ។
ដំណើរការសម្រាប់ការនាំចេញ ត្រូវរង់ចាំរដ្ឋាភិបាលថ្មី ព្រោះរដ្ឋបាលបច្ចុប្បន្នជារដ្ឋាភិបាលចាំផ្ទះ ដែលបង្កើតជាភាបស្មុគស្មាញផ្នែកច្បាប់អំពីសិទ្ធិអំណាចក្នុងការសម្រេចកិច្ចសន្យាជាមួយចិន។
ប៉ុន្តែលើសពីនេះ ការចរចាកាន់តែស្មុគស្មាញថែមទៀត ពីព្រោះក្រុមហ៊ុនអ្នកទិញ COFCO ដែលជាសហគ្រាសរដ្ឋចិន តម្រូវឱ្យមានការចរចាតម្លៃដោយផ្អែកលើអត្រាទីផ្សារ ជាជាងកិច្ចព្រមព្រៀងដោយផ្ទាល់ពីរដ្ឋាភិបាល។ ប្រធានសមាគមអ្នកនាំចេញអង្ករថៃ លោក Charoen Laothamatas បាននិយាយថា ការចរចាបែបនេះ គឺមិនស្រួលនោះទេ។
តម្លៃអង្ករថៃ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ត្រូវបានលក់នៅតម្លៃ ៣៩៩ដុល្លារ/តោន បើប្រៀបធៀបទៅនឹងអង្ករវៀតណាម ៣៦០-៣៦៤ ដុល្លារ/តោន អង្ករឥណ្ឌា ៣៥០-៣៥៤ ដុល្លារ/តោន និងអង្ករប៉ាគីស្ថាន ៣៦៩-៣៧៣ ដុល្លារ/តោន។ ដូច្នេះ អង្ករថៃមានតម្លៃថ្លៃជាងដៃគូប្រកួតប្រជែងជាមធ្យមប្រហែល ៥០-៦០ដុល្លារ/តោន ដែលគម្លាតនេះបណ្តាលមកពីកំណើនយ៉ាងខ្លាំងនៃតម្លៃប្រាក់បាត។
គួរគូសបញ្ជាក់ថា អង្ករ ១០០ ០០០ តោន គឺស្ថិតនៅក្នុងចំណោមអង្ករ ២៨០ ០០០ តោន ដែលមិនទាន់នាំចេញទៅចិន ក្រោមកិច្ចសន្យាថៃ-ចិន G2G លើការនាំចេញអង្ករថៃ ១ លានតោន។
ការជាប់គាំងការនាំចេញអង្ករថៃនៅពេលនេះ កើតឡើងនៅពេលដែលតម្រូវការសកល ជាពិសេសពីប្រទេសអតិថិជនធំៗ រួមមានហ្វីលីពីន និងឥណ្ឌូណេស៊ីធ្លាក់ចុះ ហើយការផ្គត់ផ្គង់កើនឡើងជាពិសេសពីឥណ្ឌា ប៉ាគីស្ថាន និងវៀតណាម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


