កីឡា
លន បញ្ញា ត្រៀមរួចរាល់ប៉ះជើងខ្លាំង ហ្គូមបេ ដែលធ្លាប់ស្មើ Rodtang
កីឡាករ លន បញ្ញា នឹងត្រូវជួបជើងខ្លាំងកីឡាករ អិនសេដូ ហ្គូមបេ ដើម្បីប្រកួតដណ្តើម ខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ ទម្ងន់៦៥គីឡូក្រាម នាល្ងាចថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅសង្វៀនទូរទស្សន៍ជាតិកម្ពុជាក្នុងតំបន់ OCIC ជ្រោយចង្វារ រាជធានីភ្នំពេញ។

មុនការប្រកួតចូលមកដល់កីឡាករ លន បញ្ញា បានសិក្សា និងដឹងច្បាស់ពីដៃគូរបស់ខ្លួន។ ហ្គូមបេជាជើងខ្លាំងមួយរូបដែលធ្លាប់ប៉ះជើងខ្លាំងថៃច្រើននាក់មកហើយក្នុងនោះ ធ្លាប់ប្រកួតស្មើពិន្ទុជាមួយជើងខ្លាំងកីឡាករ Rodtang កាលពីឆ្នាំ២០១៧ និងចាញ់ខ្លាចាស់ សែនឆៃ កាលពីឆ្នាំ២០១៦។ សម្រាប់ការប្រកួតចុងក្រោយរបស់កីឡាករ អិនសេដូ ហ្គូមបេ បានផ្តួលកីឡាករថៃ ភីខេ សែនឆៃ ក្នុងទឹកទី ៣នៅសង្វៀន Lumpinee។

លន បញ្ញា ជាកីឡាករឃីកបុកស៊ីង និងគុនខ្មែរដ៏ល្អម្នាក់នៅក្នុងប្រទេសកម្ពុជាដែលរូបគេបានឈ្នះមេដាយមាស ១ និងប្រាក់១ ពីកីឡាស៊ីហ្គេមពីរលើកចុងក្រោយ។ ក្នុងស៊ីហ្គេមលើកទី ៣២ រូបគេទទួលបានមេដាយមាសលើកីឡាឃីកបុកស៊ីងទម្ងន់ ៦៧គីឡូក្រាម ក្រោយឈ្នះកីឡាករ Haris Sofyan Abdul របស់ឥណ្ឌូណេស៊ី។
ក្នុងនាមជាម្ចាស់ខ្សែក្រវ៉ាត់៣គ្រឿងស្ថាប័នផ្សេងគ្នា លន បញ្ញា មានដើមកំណើតនៅខេត្ត ព្រៃវែង។ ការប្រកួត ៤ លើកចុងក្រោយឈ្នះទាំង ៤ក្នុងនោះ ដោយផ្តួលកីឡាករ ហ្វានិមិត្ត ក្នុងទឹកទី១, ផ្តួលកីឡាករ ហ្វាដាំឆៃ ក្នុងទឹកទី១, ឈ្នះពិន្ទុកីឡាករ ហ្វុន លួង និងកីឡាករ ហ្នឹងត្រាកាន។

ក្នុងជំនួបដណ្តើមខ្សែក្រវាត់គ្រុឌ ទម្ងន់៦៥គីឡូក្រាម រវាងកីឡាករ លន បញ្ញា ជួបជាមួយកីឡាករ អិនសេដូ ហ្គូមបេ ជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៏ ដែលអ្នកគាំទ្រទន្ទឹងរងចាំ។
លន បញ្ញា និយាយថា៖«ខ្ញុំបានត្រៀមខ្លួនបានល្អ១០០% ហើយនឹងត្រៀមស្វាគមហ៍កីឡាករ អិនសេដូ ហ្គូមបេ ដែលល្បីថាខ្លាំងមកពីអាហ្រ្វិក។ ខ្ញុំសន្យាថា ខិតខំប្រឹងប្រែង ទាំងកម្លាំងកាយកម្លាំងចិត្តនិងស្មារតី ដើម្បីដណ្តើមយកខ្សែក្រវាត់មួយនេះឲ្យបាន»។
កីឡាករប្រដាល់គុនខ្មែរ ដែលមកពីមជ្ឍមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ នឹងអាចយកឈ្នះជើងខ្លាំងកីឡាករ អិនសេដូ ហ្គូមបេ ហើយក្លាយជាម្ចាស់ខ្សែក្រវាត់គុនបានដែរឬទេ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


