Connect with us

កីឡា

ជួន ចាន់ចាវ ៖«ដល់ពេលត្រូវកែប្រែប្រវត្តិសាស្ត្រ​ហើយ»ប៉ះហុងកុងថ្ងៃស្អែក

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប្រកួត​ជា​មួយ​ក្រុម​ហុងកុង​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ FIFA Days នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២៣ កីឡាករ ជួន ចាន់ចាវ ប្រធាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​លើក​ឡើង​ថា ក្នុង​ប្រវត្តិ​ជួប​គ្នា​កន្លង​មក កម្ពុជា​មិន​ធ្លាប់​​ឈ្នះ​ហុងកុង​ទេ ដូច្នេះ​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​ធ្វើ​អ្វី​មួយ​ថ្មី​ដើម្បី​កែ​ប្រែ​ប្រវត្តិ​សាស្ត្រ​ហើយ។

កីឡាករ​បាន​និយាយ​ថា ៖«សម្រាប់​ខ្ញុំ​​ក្នុង​នាម​ជា​កីឡាករ ការ​ប្រកួត​ថ្ងៃ​ស្អែក​ជា​ការ​ប្រកួត​មួយ​ដ៏​ធំ ការ​ប្រកួត​ដ៏​ពិបាក ប៉ុន្តែខ្ញុំ​ជឿ​ជាក់​លើ​មិត្ត​រួម​ក្រុម និង​គ្រូ​បង្វឹក​ដែល​យើង​អាច​ធ្វើ​បាន ពី​ព្រោះ​មើល​តាម​ការ​ប្រកួត​​កន្លង​មក​ យើង​អត់​ដែល​ឈ្នះ​ហុងកុង​ទេ។ អីចឹង​ខ្ញុំ​គិត​ថា​ ដល់​ពេល​ដែល​យើង​ត្រូវ​ធ្វើ​អ្វី​មួយ​​ថ្មី។ ធ្វើ​អ្វី​មួយ​ដើម្បី​កែ​ប្រែ​លទ្ធផល។ និយាយ​មែន​ទែន​ទៅ ខ្ញុំ​ចង់​ឈ្នះ​ការ​ប្រកួត​នេះ»។

ក្នុង​ប្រវត្តិ​សាស្ត្រ​គិត​ចាប់តាំង​ពី​ឆ្នាំ​១៩៥៧​រហូត​ដល់​​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ កម្ពុជា និង ហុងកុង ធ្លាប់​ជួប​គ្នា៨​លើក ប៉ុន្តែ​កម្ពុជា​មិន​ធ្លាប់​ហុង​កុង​ឡើយ​ក្នុង​នោះ ចាញ់​៧​ដង និង​ស្មើ​១​ដង។

ប្រវត្តិ​ជួប​គ្នា

  • ហុងកុង ៦-២ កម្ពុជា ក្នុង​ពាន Merdeka ឆ្នាំ​១៩៥៧
  • ហុងកុង ៤-១ កម្ពុជា ក្នុង​ពាន AFC Asin Cup ឆ្នាំ​១៩៩៩
  • កម្ពុជា ០-១ ហុងកុង ក្នុង​ពាន AFC Asin Cup ឆ្នាំ​១៩៩៩
  • ហុងកុង ៤-២ កម្ពុជា ក្នុង​ជំនួបមិត្តភាពអន្តរជាតិ ឆ្នាំ២០១៦
  • កម្ពុជា ០-២ ហុងកុង ក្នុង​ជំនួបមិត្តភាពអន្តរជាតិ ឆ្នាំ២០១
  • កម្ពុជា ១-១ ហុងកុង ជម្រុះ​ជើង​ឯកពិភព​លោក ឆ្នាំ២០១៩
  • ហុងកុង ២-០ កម្ពុជា ជម្រុះ​ជើង​ឯកពិភព​លោក ឆ្នាំ២០១៩
  • កម្ពុជា ០-៣ ហុងកុង ជម្រុះ AFC Asian Cup ឆ្នាំ​២០២២

អត្ថបទ៖ វីររបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម