Connect with us

កីឡា

ទី​បំផុត កម្ពុជា បញ្ចប់​កំណត់​ត្រាមិនឈ្នះ​ ៦៩ ឆ្នាំជាមួយ ហុងកុង តាម​រយៈ​ជ័យជម្នះ ២-០

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​បញ្ចប់​កំណត់​ត្រា​​ដែល​ឈ្នះ​​រយៈ​ពេល ៦៩ ឆ្នាំ របស់​ខ្លួន​រយៈ​ពេល​ការ​យក​ឈ្នះ​លើ​ ចិនហុងកុង ដោយ​លទ្ធផល ២-០ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​វគ្គ​ទី១ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ធ្វើ​បានយ៉ាង​ល្អ​ដោយ​គ្រប់​គ្រង​បាល់ និង​មាន​ឱកាស​ស៊ុត​ជា​ច្រើន​លើក​ ប៉ុន្តែ​រហូត​ដល់​វគ្គ​ទី​១ទើប​ខ្សែ​បម្រើ យូឌៃ អូកាវ៉ា ស៊ុត​​ចូល​ដើម្បី​នាំ​មុខ ១-០។ នៅ​វគ្គ​ទី​២ ហុងកុង បាន​ព្យាយាម​ដាក់​សម្ពាធ​ដើម្បី​​រក​ឱកាសតាម​ស្មើ ប៉ុន្តែ​ត្រូវ​បាន​កម្ពុជា​វាយ​បក​រក​បាន១គ្រាប់​ទៀត​ដោយ​កីឡាករ សៀង ចន្ធា។

នេះ​ជា​ការ​ជួប​គ្នា​លើក​ទី​១២ នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​រវាង កម្ពុជា និង​ ហុងកុង គិតចាប់​តាំង​ពី​ឆ្នាំ ១៩៥៧។ សម្រាប់​ការ​ជួប​គ្នា ១១ លើក​កន្លង​មក ហុងកុង ឈ្នះ ៨ ដង និង​ស្មើ​គ្នា ៣ លើក ប៉ុន្តែ​ការជួប​គ្នា​លើក​ទី១២ កម្ពុជា បាន​បញ្ចប់កំណត់​ត្រា​រយៈ​ ៦៩ ឆ្នាំ ​ដោយ​ទទួល​បាន​ជ័យជម្នះ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម