កីឡា
រឿងល្អ ៥ យ៉ាងត្រូវចងចាំសម្រាប់ក្រុមបាល់ទាត់កម្ពុជា ក្នុងខែមិថុនានេះ
ថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៦ អាចត្រូវបានចារទុកជាថ្ងៃល្អបំផុតសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងក្រុមបុរសដៃទី១ ក្រុមនារីដៃទី១ និងក្រុមយុវជនអាយុ ១៩ ឆ្នាំ ដែលបានសាងកំណត់ត្រាដ៏ល្អលើឆាកអន្តរជាតិ។ សារព័ត៌មាន«កម្ពុជាថ្មី» សូមលើកយករឿងល្អគួរឲ្យចងចាំ ៥ យ៉ាងសម្រាប់បាល់ទាត់កម្ពុជានៅក្នុងខែមិថុនានេះ។
- ក្រុមបាល់ទាត់បុរសកម្ពុជា បានឈ្នះ ហុងកុង ជាលើកដំបូង

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបុរសដៃទី១ បានបញ្ចប់កំណត់ត្រាមិនល្អរយៈពេល ៦៩ ឆ្នាំដោយបានយកឈ្នះ ចិនហុងកុង ជាលើកដំបូងក្នុងលទ្ធផល ២-០ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលមានអ្នកទស្សនាផ្ទាល់ជាងពីរម៉ឺននាក់។ នេះជាការជួបគ្នាលើកទី១២ នៅក្នុងប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរគិតចាប់តាំងពីឆ្នាំ ១៩៥៧។ សម្រាប់ការជួបគ្នា ១១ លើកកន្លងមក ហុងកុង ឈ្នះ ៨ ដង និងស្មើគ្នា ៣ លើក ប៉ុន្តែការជួបគ្នាលើកទី១២ កម្ពុជា បានឈ្នះជាលើកដំបូង។
- ក្រុម U19 កម្ពុជា ឡើងវគ្គ ៤ ក្រុមចុងក្រោយលើកដំបូងពាន ASEAN U19

ក្រុមបាល់ទាត់ជម្រើសជាតិអាយុ ១៩ ឆ្នាំ បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងនៅក្នុងពានរង្វាន់យុវជនអាស៊ាន ASEAN U19 Boys Championship ក្នុងនាមជាក្រុមលេខ ២ ល្អបំផុតក្នុងពូល បន្ទាប់ពីបានឈ្នះ ហ្វីលីពីន ៣-០ និងស្មើ អូស្ត្រាលី ២-២ វគ្គសន្សំពិន្ទុក្នុងពូល។ ពានរង្វាន់ ASEAN U19 Boys Championship ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០២ មានរយៈពេល ២៤ ឆ្នាំដែល ក្រុម U19 កម្ពុជាមិនធ្លាប់ឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលឡើយ ប៉ុន្តែឆ្នាំ ២០២៦ បានឆ្លងផុតដោយជោគជ័យជាលើកដំបូង។
- ក្រុមនារីកម្ពុជា ចេញប្រកួតមិត្តភាពអន្តរជាតិក្រៅប្រទេស ២ លើកដំបូង មិនចាញ់
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានចេញប្រកួតមិត្តភាពអន្តរជាតិ ២ ប្រកួតដំបូងនៅក្រៅប្រទេសមិនទាន់ចាញ់សោះ។ ការប្រកួតទី១ ក្រុមនារីកម្ពុជា បានឈ្នះ ក្រុមនារីសិង្ហបុរី ៥-០ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៦ នៅប្រទេសឥណ្ឌូណេស៊ី និងប្រកួតទី២ បានស្មើម្ចាស់ផ្ទះ នារីឥណ្ឌូណេស៊ី ១-១ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៦។

នេះជាការចេញប្រកួតមិត្តភាពអន្តរជាតិនៅក្រៅប្រទេសលើកដំបូង បន្ទាប់ពីក្រុមនារីកម្ពុជាត្រូវបានបង្កើតឡើងដោយទទួលស្គាល់ពី FIFA កាលពីឆ្នាំ ២០១៨ ហើយជាការប្រកួតមិត្តភាពអន្តរជាតិផ្លូវការលើកទី ៣ សម្រាប់ក្រុមនារីកម្ពុជា បន្ទាប់ពីលើកទី១ ឈ្នះ ក្រុមនារីកោះ ហ្គាំ ដោយលទ្ធផល ១-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៥។
- គ្រូបង្វឹកជនជាតិជប៉ុន ២ នាក់បង្កើតប្រវត្តិសាស្ត្របាល់ទាត់កម្ពុជាក្នុងថ្ងៃតែមួយ

គ្រូបង្វឹកសញ្ជាតិជប៉ុន ២ រូបបាននាំក្រុមបាល់ទាត់កម្ពុជាបង្កើតប្រវត្តិសាស្ត្រថ្មីលើឆាកអន្តរជាតិ។ លោក Koji Gyotoku បានដឹកនាំក្រុមបុរសដៃទី ១ ឲ្យស្គាល់ជ័យជម្នះលើកដំបូងលើ ក្រុមចិនហុងកុង កាលពីថ្ងៃទី៩ ខែមិថុនា ដែលកម្ពុជាមិនធ្លាប់ឈ្នះសោះក្នុងពេល ៦៩ ឆ្នាំកន្លងមក។ ចំណែកលោក Yasuhiro Yoshida បានដឹកនាំក្រុម U19 កម្ពុជា បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ ASEAN U19 Boys Championship ជាលើកដំបូង ក្រោយស្មើ អូស្ត្រាលី ២-២ នៅថ្ងៃទី៩ ខែមិថុនា បន្ទាប់ពីពានរង្វាន់ត្រូវបានបង្កើតឡើងជាលើកដំបូងតាំងពីឆ្នាំ ២០០២។

- ៦ប្រកួតអន្តរជាតិ ក្រុមកម្ពុជាមិនចាញ់សោះក្នុងខែមិថុនា
នៅដើមខែមិថុនា ឆ្នាំ ២០២៦ ក្រុមបាល់ទាត់បុរសកម្ពុជា ក្រុមបាល់ទាត់នារីកម្ពុជា និងក្រុម U19 បានប្រកួតអន្តរជាតិក្នុងពេលជាមួយគ្នាសរុបចំនួន ៦ ប្រកួតគឺមិនចាញ់សោះឡើយ។ ក្រុមបុរស បានឈ្នះ ប៊ូតាន ៤-០ និងឈ្នះ ហុងកុង ២-០ ខណៈ ក្រុមនារីកម្ពុជា បានឈ្នះ នារីសិង្ហបុរី ៥-០ និងស្មើ នារីឥណ្ឌូណេស៊ី ១-១ ហើយក្រុម U19 កម្ពុជា បានឈ្នះ ហ្វីលីពីន ៣-០ និងស្មើ អូស្ត្រាលី ២-២។ នេះជារឿងកម្រសម្រាប់ក្រុមបាល់ទាត់កម្ពុជាដែលចេញប្រកួតក្នុងពេលជាមួយគ្នា និងទទួលបានលទ្ធផលល្អដូចគ្នា៕



អត្ថបទ៖ វិរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


