កីឡា
វឿន វាសនា នឹងទៅលេងនៅតៃវ៉ាន់២ឆ្នាំទទួលតម្លៃខ្លួនជាង១០ម៉ឺនដុល្លារ
កីឡាករបាល់ទះជម្រើសជាតិកម្ពុជាលេខ៩ វឿន វាសនា នឹងទៅប្រកបអាជីពនៅលីគបាល់ទះរបស់កោះតៃវ៉ាន់រយៈពេល២ឆ្នាំ បន្ទាប់ពីចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី លើកទី១៩ ឆ្នាំ២០២៣ នៅប្រទេសចិន។

លោក អាំង សេរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទះកម្ពុជាកាលពីម្សិលមិញបានបង្ហើបឲ្យដឹងក្នុង Live លើផេករបស់លោកថា បន្ទាប់ពីការប្រកួតក្នុងកីឡាអាស៊ី នៅប្រទេសចិនចប់ កីឡាករ វឿន វាសនា នឹងទៅលេងនៅលីគបាល់ទះរបស់កោះតៃវ៉ាន់ រយៈពេល២ឆ្នាំ។
លោកបានបង្ហើបឲ្យដឹងថា វឿន វាសនា នឹងទទួលបានប្រាក់ចំណូលប្រមាណជាង១០ម៉ឺនដុល្លារអាមេរិកសម្រាប់រយៈពេល២ឆ្នាំ។ លោកជឿជាក់ថា រូបគេជាកីឡាករកម្ពុជាដំបូងដែលទទួលបានតម្លៃខ្ពស់ជាងគេ។

ទោះបីជាយ៉ាងណា លោកអគ្គលេខាធិការសហព័ន្ធមិនបានបញ្ជាក់ពីឈ្មោះក្លិបនោះទេ ប៉ុន្តស្ថិតនៅក្នុងលីគបាល់ទះរបស់កោះតៃវ៉ាន់។

សមាជិករបស់ក្លិបវិសាខា វឿន វាសនា អាយុ២២ឆ្នាំ កម្ពស់១,៩១ម៉ែត្រ ជាតួដ៏សំខាន់ក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជាដែលបានឈ្នះមេដាយប្រាក់ និងសំរិទ្ធស៊ីហ្គេម២លើកចុងក្រោយ។

រូបគេក៏ជាកីឡាករបាល់ទះកម្ពុជាទី១បានទៅលេងនៅប្រទេសវៀតណាម២ដងជាមួយក្លិបអាជីព Lavie Long An កាលពីឆ្នាំ២០២២ដោយទទួលតម្លៃខ្លួនជាង១ម៉ឺនដុល្លារ និងឆ្នាំ២០២៣បានទៅលេងម្តងទៀតដោយទទួលបានតម្លៃខ្លួនជាង២ម៉ឺនដុល្លារអាមេរិក៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


