Connect with us

កីឡា

ការ​ប្រកួត​កីឡា​បាល់ទះ​​ឧត្តមសិក្សា​ ឈាន​ដល់​វគ្គ​ដណ្ដើម​មេដាយ​មាស​​ ក្រុម​ ស ស្វាយរៀង ប៉ះ ស ហេង សំរិន ត្បូងឃ្មុំ​

បានផុស

នៅ

បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​ចាប់​តាំង​ពី​ថ្ងៃ​ទី៦​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ រហូត​មក​ពេល​នេះ​ផ្នែក​កីឡា​បាល់ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ឧត្តម​សិក្សា​ ឆ្នាំ​២០២៦​ ផ្នែក​បុរស​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​ហើយ​រវាង​ក្រុម​សកលវិទ្យាល័យ​ស្វាយរៀង​ត្រូវ​ប៉ះ​ក្រុម​សកល​វិទ្យាល័យ​ ហេង​ សំរិន​ ត្បូងឃ្មុំ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ប្រកួត​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នៅ​ព្រឹក​ថ្ងៃ​ទី១០​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ នេះ​បាន​បញ្ចប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ។​ ក្នុង​នោះ​ក្រុម​គឺ​ក្រុម ​ស ហេង សំរិន ត្បូងឃ្មុំ​ UHST​ បាន​យក​ឈ្នះ​លើ​ក្រុម​សកល​វិទ្យាល័យ​ជាតិ​បាត់ដំបង​ ដោយ​លទ្ធផល​ ៣-១​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​

ចំណែក​មួយ​គូ​ទៀត​នោះ​គឺ​ក្រុម​ ស ស្វាយរៀង SRU បាន​យក​ឈ្នះ​លើ​ក្រុមវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា​ ដោយ​លទ្ធផល​ ៣-០​ និង​បាន​ឡើង​មក​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​នៅ​ថ្ងៃ​ទី១២​ ខែ​មិថុនា​ ឆ្នាំ​២០២៦ នេះ​ដូច​គ្នា។​

ទិដ្ឋភាព​ប្រកួត​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​កីឡាឧត្តមសិក្សា​ និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ​ឆ្នាំ​២០២៦​ នេះ​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ពី​ថ្ងៃ​ទី៥​ ដល់​ ១៣​ ខែ​មិថុនា​ នៅ​រាជធានីភ្នំពេញ និង​ប្រកួត​​លើ​ ១២​ ប្រភេទ​កីឡា។​ ចំណែក​ផ្នែក​កីឡា​បាល់ទះ​បុរស​រវាងក្រុម​សកលវិទ្យាល័យ​ស្វាយរៀង​ត្រូវ​ប៉ះ​ក្រុម​សកល​វិទ្យាល័យ​ ហេង​ សំរិន​ ត្បូងឃ្មុំ​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១២​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ វេលា​ម៉ោង​៩ ព្រឹក៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម