Connect with us

កីឡា

លោក​ សូ សែម​ រំពឹង​​អំឡុង​ការ​សម្រាក​ប៉ុន្មាន​សប្ដាហ៍​នេះ​ Penrose ​ហាត់​សម​ត្រូវ​ដៃ​ជា​មួយ​ក្រុម​ត្រៀម​​ជុំ​ទី២​

បានផុស

នៅ

គ្រូ​បង្វឹក​ក្រុម​បាល់ទះ​ស្នងការ​ខេត្ត​ស្វាយរៀង​ លោក​ សូ សែន​ រំពឹង​អំឡុង​ការ​សម្រាក​រយៈពេល​ប៉ុន្មាន​នេះ​នឹង​ធ្វើ​ឲ្យ​កីឡាករ​អាមេរិក​ Penrose ហាត់​សម​លេង​ត្រូវ​ដៃ​គ្នា​ជា​មួយ​ក្រុម​ដើម្បី​ត្រៀម​ការ​ប្រកួត​ជុំ​ទី២​ តេជោលីគ​ ថ្ងៃ​ទី១៩​ ខែ​មិថុនា​ ២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករបរទេសរបស់ស្វាយរៀង និង​ណារ៉ូ

លោក ​សូ សែម​ បាន​ឲ្យ​ដឹង​ថា​ អំឡុង​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នៅ​ជុំ​ទី១​ នេះ​កីឡាករ​អាមេរិក​ Penrose​ បង្ហាញ​ទម្រង់​លេង​ដូច​ជា​មិន​ទាន់​ត្រូវ​គ្នា​ជា​មួយ​ក្រុម​នោះ​ឡើយ។​ នេះ​ដោយ​សារ​តែ​រូប​គេ​ទើប​តែ​មក​ចូលរួម​ភ្លាមៗ​ និង​មាន​ទម្រង់​លេង​ខាង​ប៉ែក​ប្រទេស​របស់​ខ្លួន​នោះ​ខុស​ពី​អាស៊ី​ ដូច្នេះ​ហាក់​មិន​ទាន់​យល់​ចិត្ត​ទៅ​វិញ​ទៅ​មក​នោះ​ឡើយ។​

គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ទៀត​ថា​ យ៉ាងណា​អំឡុង​ពេល​សហព័ន្ធ​ឲ្យ​ក្រុម​ទាំង​៦ ​សម្រាកនៅ​ពេល​ប៉ុន្មាន​សប្ដាហ៍​នេះ​លោក​សង្ឃឹម​ថា​កីឡាករ​អាមេរិក​ខាង​លើ​ហាត់​សម​ជា​មួយ​មិត្ត​រួម​ក្រុម​ឆាប់​យល់​ចិត្ត​គ្នា​ និង​លេង​សហការ​គ្នា​បាន​ល្អ​ត្រៀម​ការ​ប្រកួត​ជុំ​ទី២​ នេះ​វិញ។​ លោក​នឹង​ខិតខំ​រៀបចំ​ក្រុម​ឲ្យ​ល្អ​ដើម្បី​ប្រជែង​ជា​មួយ​ក្រុម​ខ្លាំង​ផ្សេងៗ​ឡើង​ទៅ​ជុំ​បន្ទាប់។​

កីឡាករអាមេរិក Penrose

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទះ​ស្នងការ​ខេត្ត​ស្វាយរៀង​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ទាំង​៦​ ដែល​បាន​ឡើង​មក​ជុំ​ទី២​ នៃ​វគ្គ​សន្សំ​ពិន្ទុ​ដើម្បី​ឈាន​ទៅ​វគ្គ​ ៤ក្រុម​ចុងក្រោយ​តេជោលីគ​ ២០២៦​ នេះ។​ ស្វាយរៀង​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ធំៗ​ ៣ដែល​បាន​នាំ​យក​កីឡាករ​បរទេស​មក​ជួយ​ក្រុម​ក្នុង​ការ​ប្រជែង​ពាន​តេជោលីគ​។​ ក្រុម​បាល់ទះ​ស្នងការ​ខេត្ត​ស្វាយរៀង​មាន​កីឡាករ​បរទេស​ ៣រូប​ រួម​ទាំង​ Penrose​ ជនជាតិ​អាមេរិក។​ យ៉ាងណា​អំឡុង​ការ​រុះរើ​កីឡាករ​នៅ​តេជោលីគ​ត្រៀម​ជុំ​ទី២​ នេះនៅ​មិន​ទាន់​បញ្ចប់​នោះ​ឡើយ​ ដូច្នេះ​តាម​ក្រុម​និមួយៗ​អាច​នឹង​មាន​ការ​ប្រែប្រួល​បន្ត​ទៀត៕​

លោក​ សូ សែន​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម