Connect with us

កីឡា

កីឡាករ​ ភួង សុវណ្ណ​ ធ្លាប់​តែ​លេង​តួនាទី​បាល់​ ៣ម៉ែត្រ​ដល់​ប្ដូរ​មក​ចាប់​សេវា​វិញ​ពិបាក​លេង​ទម្រាំ​អាច​ជួយ​ក្រុម​ឈ្នះ​មេដាយ​មាស​

បានផុស

នៅ

យុវជន​ឆ្នើម​របស់​សកល​វិទ្យាល័យ​ស្វាយរៀង​ ភួង​ សុវណ្ណ​ ថា​ពី​មុន​ធ្លាប់​តែ​លេង​តួនាទី​បាល់​ ៣ម៉ែត្រ​ (Outside Hitter) ដល់​ផ្លាស់ប្ដូរ​មក​លេង​ស្មាត់​ និង​ត្រូវ​ឈរ​ចាប់​សេវា​វិញ​គឺ​មាន​ការ​លំបាក​ខ្លះ​ដែរ​ និង​ប៉ះ​ដៃគូ​ល្អ​ទៅ​ទៀត​នាំ​ឲ្យ​តានតឹង​ទម្រាំ​យក​ឈ្នះ​មេដាយ​មាស​បាន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ភួង សុវណ្ណ

កីឡាករ​ ភួង​ សុវណ្ណ​ បាន​ឲ្យ​ដឹង​ថា​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​មេដាយ​មាស​នេះ​គឺ​ការ​ប្រកួត​តានតឹង​ ព្រោះ​ខាង​សកល​វិទ្យាល័យ​ ហេង​ សំរិន​ ត្បូងឃ្មុំ​ ក៏​មាន​សមត្ថភាព​ល្អ​ផង​ដែរ។​ សម្រាប់​ខ្លួន​គឺ​មាន​ការ​លំបាក​ច្រើន​ដោយ​សារ​តែ​ការ​ផ្លាស់ប្ដូរ​តួនាទី​លេង​បែប​នេះ។​

កីឡាករ ភួង សុវណ្ណ

និស្សិត​វ័យ​ ២០​ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ ពី​មុន​រូប​គេ​លេង​នៅ​តួនាទី​បាល់ ៣ម៉ែត្រ​នោះ​ទេ។​ យ៉ាងណា​ការ​ប្រកួត​នៅ​ឧត្តម​សិក្សា​នេះ​តម្រូវ​មក​លេង​ក្នុង​តំណែង​ស្មាត់​ឈរ​ចាប់​សេវា​គឺ​មាន​ការ​លំបាក និង​ធ្វើ​មិនសូវ​បាន​ល្អឡើយ។​ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ការ​សហការ​គ្នា​បាន​ល្អ​ លេង​ដោយ​ការ​ទុក​ចិត្ត​គ្នា​ និង​មិន​បន្ទោស​គ្នា​ទើប​ក្រុម​ទាំង​មូល​អាច​យក​ឈ្នះ​ដណ្ដើម​បាន​មេដាយ​មាស​ជូន​សកល​វិទ្យាល័យ​របស់​ខ្លួន។​

កីឡាករ ភួង សុវណ្ណ

បញ្ជាក់​ដែរ​ថា​ ភួង​ សុវណ្ណ​ ជា​កីឡាករ​ឆ្នើម​មួយ​រូប​ និង​បាន​ជួយ​ក្រុម​សកល​វិទ្យាល័យ​ស្វាយរៀង​ឲ្យ​ឈ្នះ​លើ​ក្រុម​សកល​វិទ្យាល័យ​ ហេង​ សំរិន​ ត្បូងឃ្មុំ​ ដោយ​លទ្ធផល​ ៣-១​ ដណ្ដើម​បាន​មេដាយ​មាស​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ឧត្ដមសិក្សា​ ឆ្នាំ​២០២៦​ នៅ​ព្រឹកមិញ​នេះ៕​

ក្រុម​សកលវិទ្យាល័យស្វាយរៀងឈ្នះមេដាយមាស

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម