Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ៖ ព័ត៌មានក្លែងក្លាយ ធ្វើឲ្យប៉ះពាល់អវិជ្ជមានដល់ពលរដ្ឋ ​ក្នុងការទទួលបានព័ត៌មានពិត

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន គូស​បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ ធ្វើ​ឲ្យ​ប៉ះពាល់​អវិជ្ជមាន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ ជាពិសេស​ប៉ះពាល់​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន គូស​បញ្ជាក់​បែប​នេះ ខណៈ​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​ម៉ាឡេស៊ី លោក Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍ និង​ឌីជីថល ក្នុង​ក្របខណ្ឌ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​អាស៊ាន​លើក​ទី ១៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ទីក្រុង​ដាណាង ប្រទេស​វៀតណាម នា​រសៀល​ថ្ងៃ​ទី ២២ ខែ​កញ្ញា ឆ្នាំ ២០២៣ នេះ។

លោក នេត្រ ភក្ត្រា បាន​គូស​បញ្ជាក់​ថា «ព័ត៌មាន​ក្លែងក្លាយ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អវិជ្ជមាន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម ហើយ​ពេលខ្លះ​បង្កើត​ជា​បញ្ហា​ចលាចល និង​បំផ្លាញ​កិត្តិយស​បុគ្គល ឬ ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ និង​បាត់បង់​ជំនឿ​ទុកចិត្ត​ផង​ដែរ​ហើយ ដែល​យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​សហការ​គ្នា​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ឲ្យ​ខាង​តែ​បាន»។

លោក នេត្រ ភក្ត្រា លើក​ឡើង​បន្ថែម​ថា ក្នុង​បរិបទ នៃ​សង្គម​ឌីជីថល និន្នាការ នៃ​ការ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​បច្ចុប្បន្ន​នេះ ពី​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប គឺ បណ្ដាញ​ទំនាក់ទំនង​សង្គម ជាពិសេស​ពី​ហ្វេសប៊ុក និង​តិកតុក។

លោក​បន្ថែម​ទៀត​ថា ទន្ទឹម​នឹង​ការ​ផ្ដល់​នូវ​ខ្លឹមសារ​សម្បូណ៌​បែប និង​មាន​ល្បឿន​លឿន បណ្ដាញ​សង្គម ក៏បាន​ធ្វើ​ឲ្យ​មាន​បញ្ហា នៃ​ការ​បំពុល​ព័ត៌មាន​តាមរយៈ​ការ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ដែល​មាន​ចេតនា​ទុច្ចរិត​ផង​ដែរ។

គួរ​ជម្រាប​ថា ភាគី​ទាំងពីរ បាន​គូស​បញ្ជាក់​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ព័ត៌មាន​កម្ពុជា និង​ក្រសួង​គមនាគមន៍ និង​ឌីជីថល នៃ​ប្រទេស​ម៉ាឡេស៊ី លើ​ទិដ្ឋភាព នៃ​ការ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ និង​ការ​ផ្លាស់ប្ដូរ​បទ​ពិសោធ​រវាង​មន្ត្រី នៃ​ក្រសួង​ទាំងពីរ លើ​កិច្ចការ​ព័ត៌មាន និង​ការ​ផ្សព្វផ្សាយ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+១ ម៉ោង មុន

ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង

ព័ត៌មានជាតិ១៤ ម៉ោង មុន

ថ្ងៃទី១៧ ខែមិថុនា សម្ដេចធិបតី នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ៦០ម៉ែត្រ​ ទៅព្រលានអន្តរជាតិតេជោ

ព័ត៌មានជាតិ២២ ម៉ោង មុន

ណែនាំឲ្យស្គាល់ក្រុមហ៊ុន​អាកាសចរណ៍​ទាំង ៣១ ក្រុមហ៊ុន ​​មានជើង​ហោះហើរ​​ត្រង់​មក​ប្រទេស​កម្ពុជា

សេដ្ឋកិច្ច១៨ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ឡាវ​បញ្ឈប់ជើងហោះហើរ មកកម្ពុជា ​ក្រោយបើកដំណើរការរយៈពេលខ្លី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី ផ្លោង​មីស៊ីល​​១៧​គ្រាប់​ដាក់​អ៊ុយក្រែន ក្រោយ G7 ​យក​ទ្រព្យ​សម្ប​ត្តិ​បង្កក​ជួយ​ក្រុង​កៀវ

Sokha Hotels

ព័ត៌មានពេញនិយម