Connect with us

ព័ត៌មានជាតិ

គម្រោងសាងសង់ព្រះបដិមាមួយអង្គធំកម្ពស់ ៤៥ ម៉ែត្រនៅកំពូលភ្នំកែបនឹងលេចរូបរាងឆាប់ៗ

បានផុស

នៅ

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ កាលពីរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ បានអញ្ជើញចុះពិនិតមើលកន្លែងទីតាំងដែលជាគម្រោងសាងសង់ព្រះពុទ្ធប្បដិមាដ៍ធំមួយអង្គ កម្ពស់៤៥ ម៉ែត្រទ្រង់ឱ្យអភ័យទាននៅលើកំពូលភ្នំកែបនៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែបដែលស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងនេះគឺជាគម្រោងថ្មីមួយទៀតបន្ថែមរបស់ខេត្តកែប ដើម្បីសាងព្រះពុទ្ធប្បដិមា ដែលមានកម្ពស់ ៤៥ ម៉ែត្រ ដែលគម្រោងត្រូវសាងសង់នៅលើខ្នងភ្នំកែប នៅក្នុងក្រុងកែប ខេត្តកែប។

លោកអភិបាលខេត្តកែបបានបញ្ជាក់ឱ្យដឹងថា គម្រោងកសាងព្រះពុទ្ធប្បដិមាដែលមានកម្ពស់ ៤៥ ម៉ែត្រនៅលើកំពូលភ្នំកែបនេះអភិបាលខេត្តកែប បានដឹកនាំមន្ត្រី និងមន្ទីរជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យ នៅក្នុងបទបង្ហាញស្តីពីគម្រោងកសាងព្រះពុទ្ធរូបប្បដិមាធំមួយអង្គទ្រង់ឱ្យអភ័យទានកម្ពស់ ៤៥ ម៉ែត្រនៅលើកំពូលភ្នំកែប បច្ចុប្បន្ននេះ គម្រោងបានយកចិត្តទុកដាក់ និងសិក្សាលម្អិតពង្រីកកសាងព្រះពុទ្ធរូបបដិមាធំកម្ពស់ ៤៥ ម៉ែ ឲ្យស្អាតដើម្បីទាក់ទាញបម្រើឱ្យវិស័យព្រះពុទ្ធចក្រ ក៏ដូចជាភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ និងបានឃើញគ្រប់ជ្រុងជ្រោយតាមប្រវត្តិសាស្រ្ត និងបែបជំនឿរបស់សាសនាព្រះពុទ្ធដែលជាសាសនារដ្ឋ ដែលទទួលបានការចូលរួមគាំទ្រពីក្រសួងជំនាញពាក់ព័ន្ធ និងរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ លោក សោម ពិសិដ្ឋបានបញ្ជាក់ថា គម្រោងកសាងព្រះពុទ្ធប្បដិមាធំមួយអង្គកម្ពស់ ៤៥ ម៉ែត្រនៅលើកំពូលភ្នំកែបនេះដែរ ជាការរក្សានូវអត្តសញ្ញាណ និងសាសនាជាតិ ព្រោះព្រះពុទ្ធប្បដិមាគង់នៅជាសម្បត្តិវប្បធម៌ជាតិតជំនាន់សម្រាប់ជាទីសក្ការៈដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរកត ដល់កូនចៅជំនាន់ក្រោយមានជំនឿសាសនាដែលនឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការរីកចម្រើនផ្នែកចំណេះដឹងនិងអាចកៀរគរកប្រាក់ចំណូលពីគម្រោងមួយនេះដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ទូទាំងខេត្តកែបដែលធ្វើឱ្យពលរដ្ឋកាន់តែមានការរីកចម្រើនប្រសើរឡើងបន្ថែមទៀត៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក នេត្រ ភក្ត្រា ក្រើន​រម្លឹក​មន្ត្រីព័ត៌មាន រួម​គ្នា​ជា​ធ្លុង​មួយ​តម្កល់​ផល​ប្រយោជន៍ជាតិជាធំ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​រដ្ឋមន្រ្តី ហេង សួរ ៖ សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពី៦៩សហគ្រាស ដល់ជិត ៤ពាន់

ព័ត៌មានជាតិ៦ ម៉ោង មុន

និយ័តករ​ធានារ៉ាប់រង​កម្ពុជា ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្ត ស្ដី​ពី​ការ​ធានារ៉ាប់រង ដល់​អ្នក​ពាក់ព័ន្ធ​នៅ​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំ​យក​អាវ​ភ្លៀង​ចែក​ជូន​កងកម្លាំង​ប្រដាប់អាវុធ​ចំណុះ​គណៈបញ្ជាការ​ឯកភាព​សមូរភូមិទិសទី១

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញ លើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ចូលរួមលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម