Connect with us

ព័ត៌មានជាតិ

លោក​រដ្ឋមន្រ្តី ហេង សួរ ៖ សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពី៦៩សហគ្រាស ដល់ជិត ៤ពាន់

បានផុស

នៅ

ព្រះសីហនុ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​បាន​លើក​ឡើង​ថា បើ​គិត​ចាប់​ពី​ឆ្នាំ២០០៨ ដល់ខែមេសា ឆ្នាំ២០២៥ នេះ ចំនួនរោងចក្រ​សហគ្រាស បានកើនពីចំនួន ៦៩សហគ្រាស ស្មើនឹងកម្មករនិយោជិត ប្រមាណជា ១ម៉ឺននាក់ ដល់ចំនួន ៣៨៣៣សហគ្រាស ស្មើនឹង​កម្មករ​និយោជិតប្រមាណជា ១២ម៉ឺននាក់ និងទទួល បាន​ប្រាក់ឈ្នួល​មធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣៥៩លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការចំនួន ៥។ ខេត្តព្រះសីហនុគឺជាខេត្តដែលមាន ចំណូលមធ្យមក្នុងប្រជាពលរដ្ឋម្នាក់ខ្ពស់ជាងគេ ធៀប​នឹង​រាជធានី ខេត្តផ្សេងទៀត។

ការឡើងថ្លែងនៅក្នុងកម្មវិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ក្រុមហ៊ុន និងសំណេះសំណាលជាមួយកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា នៅថ្ងៃទី ២២ ខែឧសភាឆ្នាំ២០២៥។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ «សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពីចំនួន ៦៩សហគ្រាស ជាមួយកម្មករនិយោជិត ១០ ៦១៩នាក់ បានកើនឡើងដល់ ៣ ៨៣៣សហគ្រាស ជាមួយកម្មករនិយោជិត ១១៥ ៨៥៤នាក់ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣៥៩លានដុល្លារអាមេរិក»។

ជាមួយគ្នានេះ លោក​រដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដោយឡែក តំបន់​សេដ្ឋកិច្ចពិសេសទាំង ៥នៅខេត្តព្រះសីហនុ មានសហគ្រាស គ្រឹះស្ថានចំនួន ៣២៧សហគ្រាស មានកម្មករនិយោជិតប្រមាណ ៤៦ ៧៥០នាក់ (ស្រី ២៣ ៨៧៩នាក់) ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ១៤៩,៦លានដុល្លារអាម៉េរិក ក្នុងនោះ តំបន់ សេដ្ឋកិច្ចក្រុងព្រះសីហនុនេះ មានប្រើកម្មករនិយោជិតសរុប ៣៣ ៦៣៦នាក់ បានផ្តល់ប្រាក់ឈ្នួល មធ្យមសរុបប្រចាំឆ្នាំប្រមាណ ១០៧,៦លានដុល្លារអាមេរិក។

សូម​បញ្ជាក់​ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​សហការ​ជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ បានរៀបចំ​ពិធី​អបអរសាទរ​ការ​ទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានបងប្អូនកម្មករនិយោជិតចូលរួមសរុបប្រមាណ ៣,២ម៉ឺននាក់មកពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន ៧៥១នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ វិនាទី មុន

លោក​រដ្ឋមន្រ្តី ហេង សួរ ៖ សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពី៦៩សហគ្រាស ដល់ជិត ៤ពាន់

ព័ត៌មានជាតិ២៤ នាទីutes មុន

និយ័តករ​ធានារ៉ាប់រង​កម្ពុជា ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្ត ស្ដី​ពី​ការ​ធានារ៉ាប់រង ដល់​អ្នក​ពាក់ព័ន្ធ​នៅ​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានជាតិ៥០ នាទីutes មុន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំ​យក​អាវ​ភ្លៀង​ចែក​ជូន​កងកម្លាំង​ប្រដាប់អាវុធ​ចំណុះ​គណៈបញ្ជាការ​ឯកភាព​សមូរភូមិទិសទី១

ព័ត៌មានជាតិ៥២ នាទីutes មុន

មន្ត្រីជំនាញ លើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ចូលរួមលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ប៉ែន បូណា ៖ ការងារ​ដ៏​មាន​តម្លៃ​របស់​សមត្ថកិច្ចនគរបាល គួរ​ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម