Connect with us

ព័ត៌មានជាតិ

និយ័តករ​ធានារ៉ាប់រង​កម្ពុជា ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្ត ស្ដី​ពី​ការ​ធានារ៉ាប់រង ដល់​អ្នក​ពាក់ព័ន្ធ​នៅ​ខេត្ត​បន្ទាយមានជ័យ

បានផុស

នៅ

បន្ទាយមានជ័យ .៖ និយ័តករ​ធានារ៉ាប់រងកម្ពុជា កាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ស្ដីពីការធានារ៉ាប់រង ដល់អ្នកពាក់ព័ន្ធនៅខេត្តបន្ទាយមានជ័យ។ ក្រោមការអញ្ជើញចូលរួមពីលោក ប៊ូ ចន្ទគីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា និងមានការចូលរួមពី លោក វ៉ា វិជ្ជា ប្រធាននាយកដ្ឋានគ្រប់គ្រអាជ្ញាបណ្ណ និងកិច្ចការគតិយុត្ត នៃនិយ័តករធានារ៉ាប់រងកម្ពុជា, លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត, លោក បឹង គីមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, សិស្សានុសិស្ស និស្សិត សមាជិក សមាជិកា នៃអង្គសិក្ខាសាលា២០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើង​ថា វិស័យធានារ៉ាប់រង ត្រូវ​បាន​ចាប់កំណើតតាំងពីឆ្នាំ១៩៥៦ តែត្រូវបិទទ្វារក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅឆ្នាំ១៩៨០ វិស័យធានារ៉ាប់រងបានចាប់កំណើតសាជាថ្មី ដើម្បី​បំពេញតម្រូវការជាអាទិភាព​នៃកិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងចាប់ផ្ដើម​បញ្ជ្រាប​ចូល​ក្នុង​សង្គម​កម្ពុជាបន្តិចម្ដងៗ រហូតមកដល់សព្វថ្ងៃ។

លោក​បន្ដ​ទៀត​ថា សិក្ខាសាលា​នេះ​រៀប​ចំ​ឡើង​ក្នុង​គោលបំណង​ធំៗ ចំនួន២ រួមមាន ទី១៖ បញ្ជ្រាបការយល់ដឹងអំពីការធានារ៉ាប់រងជូនដល់សាធារណជន និងទី២៖ ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដែលទើបទទួលបានការអនុម័តក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ជូនដល់ប្រតិបត្តិករធានារ៉ាប់រង ដូចជា ប្រកាសស្តីពីកិច្ចការពារអ្នកប្រើប្រាស់សេវាធានា រ៉ាប់រង និងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការធ្វើអធិការកិច្ចធានារ៉ាប់រង។

ក្រុមហ៊ុនធានារ៉ាប់រងរបស់រដ្ឋតែមួយគត់ ក្នុងទីផ្សារធានារ៉ាប់រងកម្ពុជា ចាប់ដំណើរការឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងមាន ចំនួន៣៦ កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ផលិតផល​ធានារ៉ាប់រង​មាន​ដូច​ជា អាយុជីវិត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ធានារ៉ាប់រងទ្រព្យសម្បត្តិ, ធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត, ធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន រហូតដល់ធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាបផងដែរ។

លោក ប៊ូ ចន្ទគីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជាបានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជាឆ្នាំ២០២១ ឆ្នាំ២០៣០ ក្នុង​គោលដៅ​លើក​កម្ពស់​ការ​យល់ដឹង​របស់​សាធារណជន និង​ជំរុញ​ការ អនុវត្ត​ច្បាប់​និង​លិខិតបទដ្ឋានគតិយុត្តប្រកបដោយប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធភាព ផ្សព្វផ្សាយ​លិខិត​បទដ្ឋានគតិយុត្ត ដែលទើបទទួលបានការអនុម័តក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ជូនដល់ប្រតិបត្តិករធានារ៉ាប់រង រួមមាន ប្រកាសស្តីពីកិច្ចការពារអ្នកប្រើប្រាស់សេវាធានា រ៉ាប់រង និងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការធ្វើប្រកាស ស្តីពីកិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៥ និងដាក់ឲ្យអនុវត្តចាប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥តទៅ។

ប្រកាសនេះ គឺជាសមិទ្ធផលដ៏ប្រសើរ និងជាអំណះអំណាងបញ្ជាក់ថា អ្នកប្រើប្រាស់សេវាធានារ៉ាប់រង ពិតជាបានទទួលនូវការការពារសិទ្ធិ និងអត្ថប្រយោជន៍ក្នុងការប្រើប្រាស់សេវាធានារ៉ាប់រង មានជាអាទិ៍ ការការពារលើព័ត៌មានឯកជន ការការពារពីសកម្មភាពមិន សុចរិតនានាពីសំណាក់ប្រតិបត្តិការធានារ៉ាប់រង ជាដើម៕

ដោយ ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ វិនាទី មុន

និយ័តករ​ធានារ៉ាប់រង​កម្ពុជា ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្ត ស្ដី​ពី​ការ​ធានារ៉ាប់រង ដល់​អ្នក​ពាក់ព័ន្ធ​នៅ​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានជាតិ២៦ នាទីutes មុន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំ​យក​អាវ​ភ្លៀង​ចែក​ជូន​កងកម្លាំង​ប្រដាប់អាវុធ​ចំណុះ​គណៈបញ្ជាការ​ឯកភាព​សមូរភូមិទិសទី១

ព័ត៌មានជាតិ២៩ នាទីutes មុន

មន្ត្រីជំនាញ លើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ចូលរួមលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ប៉ែន បូណា ៖ ការងារ​ដ៏​មាន​តម្លៃ​របស់​សមត្ថកិច្ចនគរបាល គួរ​ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន សែន រំលែកផ្ញើសាររំលែកទុក្ខដល់វៀតណាម ចំពោះការបាត់បង់អតីតប្រធានាធិ​បតី ជិន ឌឹកលឿង

Sokha Hotels

ព័ត៌មានពេញនិយម