ព័ត៌មានជាតិ
លោកយាយសតិមិនគ្រប់ម្នាក់ ក្រោកតាំងពីងងឹត ដើររើសសម្រាម ទទួលការកោតសរសើរពីអ្នកច្បារអំពៅគ្រប់គ្នា
ភ្នំពេញ៖ ជារៀងរាល់ថ្ងៃលោកយាយម្នាក់ក្នុងវ័យ៧៦ឆ្នាំរស់នៅក្នុងសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅ បានទទួលការកោតសរសើរពីសំណាក់អ្នកដំណើរក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ តាមប្រភពបានឲ្យដឹងថា លោកយាយតែងតែភ្ញាក់ពីងងឹតរួចដើរប្រមូលសម្រាមយកទៅច្រកស្បោងនឹងយកទៅដាក់នៅរថយន្តដឹកសម្រាមរហូតដល់ពេលបាយថ្ងៃត្រង់ចូលផ្ទះហូបបាយរួចចេញទៅរើសសម្រាមទៀត។



ចំពោះសកម្មភាពរបស់លោកយាយធ្វើឲ្យអ្នកដំណើឆ្លងកាត់ក្រោមស្ពានព្រះមុនីវង្សចាស់ ថ្មី ក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅបានលួចសរសើរ ព្រោះតែលោកយាយមានស្មារតីទទួលខុសត្រូវទោះបីលោកយាយមានសតិមិនគ្រប់ប៉ុន្តែមិនដែលទៅធ្វើអ្វីខុសច្បាប់ឬទៅបំពានអ្នកណាក្រៅពីដើររើសសម្រាមប៉ុណ្ណោះ។
លោកយុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ ក៏តែងតែផ្តល់ជាអំណោយជូនលោកយាយជាការលើកទឹកចិត្ត ព្រោះលោកយាយបានចូលរួមថែរក្សាបរិស្ថាន គ្រាន់បើជាងមនុស្សមួយចំនួនដែលមានសតិល្អតែនៅបន្តបោះសម្រាមចោលពាសវាលពាសកាលដូចរាល់ថ្ងៃនេះ។
អ្នកមានសតិល្អគួរមើលគំរូ ល្អរបស់លោកយាយខាងលើនេះផង៕
អត្ថបទ៖ នរា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន