ព័ត៌មានអន្ដរជាតិ
គ្រួសារនៅ ម៉ាឡេស៊ី នាំគ្នាខ្ចប់សាច់ ៦០០ ចានពីហាងប៊ូហ្វេមកផ្ទះវិញ
សមាជិកគ្រួសារម៉ាឡេស៊ីចំនួន ៥ នាក់បានហៅសាច់ជ្រូកចំនួន ២៥០ ចាន និងសាច់ចៀម ៣៥០ ចានពីហាងប៊ូហ្វេមួយកន្លែង បណ្ដាលឲ្យម្ចាស់ហាងមានការងឿងឆ្ងល់យ៉ាងខ្លាំង ទើបរត់ទៅឆែកកាមេរ៉ា ហើយឃើញថា ពួកគេមិនបានញ៉ាំនោះទេ គឺបែរជាខ្ទប់យកទៅផ្ទះ ។

បន្ទាប់មក ម្ចាស់ហាងបានបង្ហោះរូបថតគ្រួសារនោះនៅលើគណនី Facebook ដោយនិយាយថា នេះជាលើកទីមួយហើយដែលគាត់ជួបបញ្ហានេះ ចាប់តាំងពីរកស៊ី ៨ ឆ្នាំមក ។
យោងតាមគេហទំព័រព័ត៌មានរបស់សិង្ហបុរី Mothership បានឲ្យដឹងថា សំបុត្រអាហារប៊ូហ្វេ ៥ សន្លឹករបស់គ្រួសារខាងលើមានតម្លៃ ៣៤ ដុល្លារប៉ុណ្ណោះ ។
ថ្មីៗនេះ ក៏មាននារីម្នាក់លួចខ្ចប់ម្ហូបពីហាងប៊ូហ្វេនៃប្រទេសចិនផងដែរ ប៉ុន្តែត្រូវគេចាប់បាន និងផាកពិន័យជាប្រាក់រហូតជាង ៦,០០០ ដុល្លារឯណោះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ក្មេងស្រី ម៉ាឡេស៊ី ម្នាក់អុកគូទរហូតបាក់ឆ្អឹងកង ក្រោយមិត្តភ័ក្តិលេងដកកៅអី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


