ព័ត៌មានជាតិ
កម្មករអរគុណរាជរដ្ឋាភិបាលដែលបានផ្តល់មធ្យោបាយធ្វើដំណើរដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំ
កម្មករបានអរគុណរាជរដ្ឋាភិបាល ដែលបានផ្តល់មធ្យោបាយធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំ ដោយពួកគេលើកឡើងថា ការជិះរថយន្តក្រុងគឺជួយសន្សំការចំណាយថវិកា និង មានសុវត្ថិភាពក្នុងការធ្វើដំណើរផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបានបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-និយោជិកនិងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ និងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។
កម្មការិនីរោងចក្រ ប៊ី អេស ម្នាក់ឈ្មោះ សេង ស្រីពេជ្របាននិយាយថា ការជិះរថយន្តក្រុងទៅស្រុកកំណើតគឺជួយកាត់បន្ថយការចំណាយ និង មានសុវត្ថិភាព ព្រោះរៀងរាល់ឆ្នាំរូបនាងធ្លាប់តែជិះម៉ូតូទៅស្រុកកំណើត។

កម្មការិនីរូបនេះនិយាយថា « ខ្ញុំសប្បាយចិត្តណាស់ បានជិះរថយន្តក្រុង គឺចំណេញថវិកា ទុកលុយមួយចំណែកនេះសម្រាប់ធ្វើបុណ្យនៅស្រុកកំណើត សូមអរគុណរដ្ឋាភិបាលសម្រាប់ការយកចិត្តទុកដាក់លើប្រជាពលរដ្ឋ និង កម្មករ-កម្មារិនី»។

លើកឡើងស្រដៀងគ្នានេះ កម្មករម្នាក់ទៀតឈ្មោះ ហាក់ សេងលី បាននិយាយថា កាលពីឆ្នាំទៅកម្មកររូបនេះធ្លាប់ជិះរថយន្តឈ្នួលអស់៤ម៉ឺនរៀលទៅវិញទៅមក តែឆ្នាំនេះកម្មកររូបនេះជ្រើសរើសការរថយន្តក្រុងព្រោះមានផាកសុខភាព និងសុវត្ថិភាព។

ចំណែកកម្មការិនីម្នាក់ទៀតឈ្មោះ ស៊ិន សារ៉ង បាននិយាយទាំងទឹកចិត្តសប្បាយរីករាយនៅពេលមានឱកាសឈប់សម្រាកពីការងារបានទៅលេងស្រុកកំណើតជួបជុំបងប្អូន។ កម្មការិនីរូបនេះនិយាយថា « ពួកយើងធ្វើការឆ្ងាយពីស្រុក មិនងាយបានឈប់ទេ ទាល់តែមានបុណ្យទានចឹងទើបបានឈប់សម្រាក់ពីការងារ »។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានជូនពរដល់ប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ក្នុងអំឡុងពេលឈប់សម្រាកទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ ។

តាមរយៈសារខ្លីលើបណ្តាញសង្គមនានា របស់សម្តេចធិបតី នាព្រឹកថ្ងៃទី១២ ខែតុលានេះ បានផ្ញើសារថា “ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ ទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាព ក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច”៕



-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន