Connect with us

សន្តិសុខសង្គម

ផ្លូវជាតិលេខ៣ បើកដំណើរការធម្មតាវិញហើយ ខណៈមន្ត្រីជំនាញក្រសួងការងារ កំពុងចុះដោះស្រាយសម្របសម្រួលភ្លាមៗ

បានផុស

នៅ

គិតត្រឹមម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ផ្លូវជាតិលេខ៣ បានបើកដំណើរការជាធម្មតាវិញហើយ តាមការសម្របសម្រួលរបស់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈមន្ត្រីជំនាញកំពុងតែប្រជុំជាមួយតំណាងកម្មករនិយោជិត និងតំណាងក្រុមហ៊ុនដើម្បីដោះស្រាយស្រាយបញ្ហានេះដោយយកចិត្តទុកដាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅសម្របសម្រួលភ្លាមៗដើម្បីដោះស្រាយការតវ៉ាបិទផ្លូវរបស់កម្មកររោងចក្រ ខូហ្ស៊ី នីត ឯ.ក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆាំ២០២៦នេះ។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ព័ត៍មានបន្ថែម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម