ព័ត៌មានជាតិ
ភ្ញៀវទេសចរទស្សនាខេត្តសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ថយចុះជាង ១០ ម៉ឺននាក់
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រណីជាតិ ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលទស្សនាកម្សាន្តខេត្តសៀមរាប ថយចុះជាង ១១ ម៉ឺននាក់ ដោយឆ្នាំ២០២៣ មានចំនួនជាង ១៣២ ពាន់នាក់ ខណៈកាលឆ្នាំ២០២២ មានភ្ញៀវជាង ១៤៣ ពាន់នាក់។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្នុងឱកាសភ្ជុំបិណ្ឌ ឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរចូលមកកាន់ខេត្តសៀមរាប មានចំនួនប្រមាណ ១៣២ ០៥១នាក់។ ក្នុងនោះភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១២៥ ៤៤៩នាក់ (ភ្ញៀវទេសចរជាតិបានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ទៅរមណីយដ្ឋានអង្គរ ឧទ្យានជាតិភ្នំគូលែន តំបន់ទន្លេសាប សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ។

ក្នុងនោះ ភ្ញៀវផ្ទៃក្នុងដើរកម្សាន្តនៅរមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៨១ ៥៤២នាក់, សហគមន៍ និងរមណីយដ្ឋានទេសចរណ៍នានា មានចំនួនប្រមាណ ៤៣ ៩០៧នាក់ និង ភ្ញៀវទេសចរបរទេស មានចំនួន ៦ ៦០២នាក់។ ក្នុងព្រឹត្តិការណ៍បុណ្យភ្ជុំបិណ្ឌនេះ បានធ្វើឱ្យមានចំណូលហូរចូលចរន្តសេដ្ឋកិច្ចខេត្តសៀមរាប ដែលបានមកពីការចំណាយថ្លៃការស្នាក់នៅ ម្ហូបអាហារ ការធ្វើដំណើរ ការចំណាយទិញវត្ថុអនុស្សាវរីយ៍ មគ្គុទ្ទេសក៍ និងការចំណាយទៅលើសេវាកម្មផ្សេងៗ។

គួររម្លឹកថា យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០២២នេះ បានបង្ហាញថា ភ្ញៀវតែសចរដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ១៤៣ ៤៧០ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តមានប្រមាណ ១៤០ ០០០ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ទៅកាន់រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨៥ ០០០នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៤ ៦០០នាក់, តំបន់ទន្លេសាបមានចំនួនប្រមាណ ១ ៥០០០នាក់, សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ ៣៥ ៤០០នាក់។ ភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន ៣ ៤៧០នាក់៕
អត្ថបទ៖ គឿនវេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


