Connect with us

សេដ្ឋកិច្ច

​កម្ពុជា​ស្វាគមន៍​ទេសចរ​អន្តរជាតិ​ជាង ១,៣ ​លាននាក់ ​ធ្លាក់ចុះជាង ៤០% នៅ​​ក្នុងរយៈពេល ​៤ ​ខែ ​ឆ្នាំនេះ

បានផុស

នៅ

កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ប្រមាណ​ ១,៣ ​លាននាក់​ នៅក្នុង​រយៈពេល ៥ ​ខែ ​ឆ្នាំ ២០២៦ ​ធ្លាក់ចុះ ​៤៥,៦% ​ធៀប​នឹង​រយៈពេល​ដូចគ្នា ​នៅ​ឆ្នាំ​ ២០២៥។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែលបង្ហាញថា ក្នុងចំណោមភ្ញៀវទេសចរណ៍អន្តរជាតិជាង ១,៣ ​លាននាក់ មានទេសចរចិន ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១៤,៥% វៀតណាម ៣១ ម៉ឺននាក់ ​ធ្លាក់ចុះ ២៤% អាមេរិក ៨ ម៉ឺននាក់ ធ្លាក់ចុះ ១១,៥% អង់គ្លេសជាង ៥ ម៉ឺន ៤ ពាន់នាក់ ធ្លាក់ ជិត ១៤% និងបារាំងជាង ៥ ម៉ឺន ២ ពាន់នាក់ ធ្លាក់ចុះ ១៦,៣%។

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា(PATA) យល់ឃើញថា​ កម្ពុជា​រង​សម្ពាធ​កាលពីឆ្នាំមុន ​ដោយសារ​ការចោទប្រកាន់​ពី​ការ​ឆ​បោក​អនឡាញ​ ​និង​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ​បានធ្វើឱ្យទេសចរណ៍ធ្លាក់ចុះ​។​

​លោក ធួន ស៊ីណាន បន្ថែមថា​៖ «ភូមិសាស្ត្រនយោបាយកំពុងកើតមាន​ឡើងនៅលើពិភព​លោក​ អ្វីក៏អាចកើតមានឡើង​គ្រប់​ពេល​វេលា»។​

​លោក ហួត ហាក់ ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​មានប្រសាសន៍ថា ​សម្រាប់ភ្ញៀវទេសចរដែលនឹង​មក​ទស្ស​នាកម្ពុជា ​នៅក្នុងឆ្នាំ ២០២៦ ​អ្នកជំនាញ​បាន​ធ្វើការ​ប៉ាន់ស្មាន​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ជាក់​ស្តែង ​និង​បាន​បែង​ចែកជា ៣ ករណី។ ​ករណីទី១ ប្រសិន​បើ​វិបត្តិ និង​បញ្ហា​ប្រឈម​នានា​នៅតែ​បន្តអូស​បន្លាយ ចំនួន​​ភ្ញៀវ​ទេសចរ​អាច​ស្ថិត​ក្នុងរង្វង់ ៤,៦ ទៅ ៤,៨ លាននាក់។

ករណីទី២ ប្រសិន​បើស្ថានភាព​ព្រំដែន​នៅ​មិន​ទាន់​បាន​ធូរ​ស្បើយ​ពេញលេញ ចំនួន​ភ្ញៀវ​អាច​មាន​ចន្លោះ​ពី ៥,៣ ទៅ ៥,៥ លាន​នាក់។ ​ករណីទី​ ៣ ប្រសិនបើ​ស្ថានភាព​អ្វីៗ​ ត្រឡប់​មក​ល្អ​ប្រសើរ​ឡើងវិញ​ទាំងស្រុង កម្ពុជា​អាច​រំពឹង​ទទួល​បាន​ភ្ញៀវ​ចន្លោះ​ពី ៦,១ ទៅ ៦,៣ លាន​នាក់។​

​នៅ​ក្នុងឆ្នាំ ​២០២៥ ​កម្ពុជា​ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៥៧ ​លាននាក់ ​ធ្លាក់ចុះ ១៦,៧% ​ធៀបនឹងឆ្នាំ ២០២៤ ខណៈចំណូលបានពី​វិស័យ​ទេសចរណ៍​មាន​ចំនួន ៣.៨៧៨ លាន​ដុល្លារ​ កើន​ឡើង ៦,៦%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម