Connect with us

ព័ត៌មានជាតិ

ពន្ធដារខេត្តកែប​ ប្រមូលចំណូលបានជាង ២,៤លានដុល្លារ រយៈពេល​៩ខែ ឆ្នាំនេះ

បានផុស

នៅ

រយៈពេល ៩ខែ ឆ្នាំ២០២៣នេះ សាខាពន្ធដារខេត្តកែប បានប្រមូលចំណូលពន្ធបានចំនួន ៦,៩៤០,៨៦៤,៩៤៩ រៀល (២,៤លានដុល្លារ) ស្មើនឹង ៧៦,៨២% នៃផែនការប្រចាំឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក អៀង ក្អូន ប្រធានសាខាពន្ធដារខេត្តកែប បានបង្ហាញទិន្នន័យនៅក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង អំពីលទ្ធផលនៃការប្រមូលពន្ធក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត កាលពីថ្ងៃទី ១៨ ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អៀង  ក្អូន បានបញ្ជាក់ថា ចំណូលពន្ធរយៈពេល ៩ខែនេះ ធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ មានការថយចុះចំនួន ៤១.៦២%  ដោយសារតែកើតមានឡើងសង្គ្រាមរវាង អ៊ុយ ក្រែន និងរុស្ស៊ី ដែលធ្វើឱ្យប៉ះ​ពាល់ដល់សេដ្ឋកិច្ចសកល និងកម្ពុជា។

បើទោះជាយ៉ាងនេះក្តី លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែបដែលចូលរួមកិច្ចប្រជុំនេះដែរ បានថ្លែងកោតសរសើរ និងលើកទឹកចិត្តឱ្យមន្ត្រីពន្ធដារ  ត្រូវខិតខំបន្តផ្សព្វផ្សាយ និងពង្រឹងការអនុវត្តសារាចរណែនាំ ស្តីពី ការអនុវត្តច្បាប់​ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងបន្តអនុវត្ត ដោយយកចិត្តទុកដាក់ នូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ ដើម្បីសម្រេចឱ្យបាននូវលទ្ធផលប្រមូលចំណូលពន្ធឱ្យអស់សក្តានុពល និងកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ  លោក អ៊ឹម បញ្ញារិទ្ធិ ក៏បានណែនាំមន្ត្រីសាខាពន្ធដាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត  និងអាជ្ញាធរពាក់ព័ន្ធ ត្រូវអនុវត្តតាមយុទ្ធសាស្ត្រណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជក និយោជិក នៅរាជធានីភ្នំពេញ​កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ។ ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងពង្រឹងការប្រើប្រាស់​បច្ចេកវិទ្យាព័ត៌មានក្នុងការប្រមូលពន្ធ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីពន្ធដារ។

ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារ ត្រូវប្រកាន់ភ្ជាប់នូវគុនតម្លៃគោលការណ៍៣ សំខាន់ៗ រួមមាន៖

– រដ្ឋបាលកិច្ចល្អប្រកាន់ភ្ជាប់នូវភាពជាអ្នកដឹកនាំ គុណាធិបតេយ្យ ដែលសំដៅលើ គណនេយ្យភាព សមត្ថភាព ការខិតខំប្រឹងប្រែង និងលទ្ធផលការងារអ្នកចូលរួមអនុវត្តទាំងអស់ត្រូវមានឆន្ទៈ មុះមុត ការបោះបង់ មានភាពទទួលខុសត្រូវខ្ពស់ សំដៅអនុវត្តការងារក្នុងស្មារតី បុរេសកម្ម និងតម្កល់ផលប្រយោជន៍ជាតិ និងអង្គភាពជាធំ។

-​ មន្ទីរអង្គភាព និងរដ្ឋបាលគ្រប់ថ្នាក់ ត្រូវផ្តល់កិច្ចសហការ និងគាំទ្រវិធានការនានារបស់រដ្ឋបាលសារពើពន្ធ ធ្វើយ៉ាងណា ឱ្យការប្រមូលចំណូលពន្ធសម្រេចបានតាមផែនការកំណត់។

លើសពីនេះទៀត លោក អ៊ឹម បញ្ញារិទ្ធិ បានអំពាវនាវដល់អ្នកជាប់ពន្ធទាំងអស់ សូមស្ម័គ្រចិត្តមកបំពេញកាតព្វកិច្ចសារ ពើពន្ធ ស្រមតាមច្បាប់កំណត់ជៀសវាងមានការអនុវត្តដោយបង្ខំ  ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូ និងមុខរបរផ្សេងៗជាដើម។

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៦ នាទី មុន

ឯកឧត្ដម ឃួង ស្រេង ផ្ញើរសារលិខិតរំលែកទុក្ខ ជូនលោក ជា ពិសី ចំពោះការទទួលមរណភាពរបស់មហាឧបាសិកា ជា ហៀម ត្រូវជាម្តាយបង្កើត

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមអនុវត្តយោគៈ និងសមាធិ នៅបរិវេណប្រាសាទអង្គរវត្ត

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ចុះពិនិត្យទីតាំងប្រារព្ធពិធី ថ្វាយ​ព្រះភ្លើងព្រះបរមសពសម្តេច ទេព វង្ស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហព័ន្ធកីឡាទោចក្រយានកម្ពុជា ជិះកង់ប្រមូលមូលនិធិសប្បុរសធម៌ ដើម្បីទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ

សេដ្ឋកិច្ច៣ ម៉ោង មុន

អង្ករវៀតណាម លែងមានតម្លៃថ្លៃជាងគេលើលោកទៀតហើយ

Sokha Hotels

ព័ត៌មានពេញនិយម