ព័ត៌មានជាតិ
អភិបាលខេត្តកែប ជំរុញឱ្យក្រុមហ៊ុនយកចិត្តទុកដាក់លើកសោភ័ណភាព ក្នុងដំណើរការ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវទូទាំងខេត្ត
លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានជំរុញឱ្យក្រុមហ៊ុនអនុវត្តគម្រោង និងភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យខ្ពស់លើសោភ័ណភាពក្នុងការអនុវត្ត និងគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាពិសេសដំណើរការ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ ដើម្បីរួមចំណែកលើកកម្ពស់សុវត្ថិភាព សោភ័ណភាពទីក្រុង និងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តកែប។

ការលើកឡើងនេះ ធ្វើឡើងក្នុងកម្មវិធីបទបង្ហាញស្តីពីការដំណើរការ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវក្នុងខេត្តកែប ក្រោមគម្រោងអភិវឌ្ឍន៍ និងការផ្លាស់ប្តូរវិស័យថាមពល ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ និងការផ្លាស់ប្តូរវិស័យថាមពល ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងតំណាងក្រុមហ៊ុនអនុវត្តគម្រោងជាច្រើនរូប នាព្រឹក ថ្ងៃ១១ ខែមិថុនា ឆ្នាំ ២០២៦ នៅសាលប្រជុំតូចសាលាខេត្តកែប ។

លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ គឺជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈដ៏មានសារៈសំខាន់ ដែលរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់នៅពេលយប់ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញ។

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា រាល់ការអនុវត្តគម្រោង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវផ្តោតលើគោលការណ៍សំខាន់ចំនួន ៣ គឺ សោភ័ណភាព គុណភាព និងនិរន្តរភាព។ លោកបញ្ជាក់ថា សោភ័ណភាព គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់មុខមាត់ទីក្រុង និងបរិស្ថានឱ្យមានភាពស្រស់ស្អាត ស័ក្តិសមជាខេត្តទេសចរណ៍ឆ្នេរសមុទ្រ ត្រូវធានាការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និងមានសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់។ រីឯនិរន្តរភាព ត្រូវគិតគូរដល់ការគ្រប់គ្រង និងថែទាំជាប្រចាំដើម្បីធានាឱ្យសមិទ្ធផលដែលបានសាងសង់ឡើងអាចប្រើប្រាស់បានយូរអង្វែង និងផ្តល់ផលប្រយោជន៍ជូនសាធារណជនប្រកបដោយប្រសិទ្ធភាព។

លោកអភិបាលខេត្តបានបន្តថា ក្រសួង ស្ថាប័នគ្រប់គ្រងគម្រោង និងភាគីពាក់ព័ន្ធ នឹងបន្តសហការជាមួយរដ្ឋបាលខេត្តកែប និងអង្គភាពជំនាញនានា ដើម្បីធានាឱ្យការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងសម្រេចបានតាមគោលដៅដែលបានកំណត់។

ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើការថែរក្សា និងគ្រប់គ្រងប្រព័ន្ធឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវ សោភ័ណភាព គុណភាព និងនិរន្តរភាព ស្របតាមគោលដៅរបស់គម្រោងបានដាក់បំភ្លឺបានដងផ្លូវទូទាំងខេត្តកែប។

លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ និងការផ្លាស់ប្តូរវិស័យថាមពល បានមានប្រសាសន៍ថា គម្រោងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា។ ការដាក់ឱ្យដំណើរការប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវក្នុងខេត្តកែប នឹងជួយបង្កើនសុវត្ថិភាព សម្រួលការធ្វើដំណើរ និងរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែប្រសើរឡើង៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


