ព័ត៌មានជាតិ
ខេត្តកែបនៅតែបន្តទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តកាន់តែច្រើននៅរដូវកាលបៃតង
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីជំនាញ និងអ្នកផ្តល់សេវាទេសចរខេត្តកែបបានបញ្ជាក់ឱ្យដឹងថាខេត្តកែប នៅក្នុងរដូវកាលបៃតងនេះនៅតែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តច្រើន ខណៈទេសភាពនាដូវកាលបៃតងស្រស់ អមដោយផ្កាចម្រុះពណ៌នៅតាមដងផ្លូវនានា ពិសេសទេសភាពផ្កាក្ងោក បានឆក់យកបេះដូងភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកសម្រាកលម្ហែលេងកម្សាន្តនៅខេត្តកែបកាន់តែច្រើន។

លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់ឲ្យដឹងថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦ ខេត្តកែបបានទទួលភ្ញៀវជិត៩សែននាក់ ហើយក្នុងនោះសម្រាប់ខែឧសភាដែលស្ថិនក្នុងរដូវកាលបៃតង មានភ្ញៀវមកលេងជាង២២ម៉ឺននាក់។
លោក ប៉ុក ទាំង បន្តឲ្យដឹងថា ក្រោមការដឹកនាំប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់លោក សោម ពិសិដ្ឋ អភិបាលខេត្ត ខេត្តកែបមានការរីកចម្រើនលើកគ្រប់វិស័យ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពល្អនៅគ្រប់ទីកន្លែង អំណោយផលដល់ដំណើរកម្សាន្តរបស់ភ្ញៀវជាតិ និងអន្តរជាតិ។

ជាក់ស្តែងខេត្តកែបបច្ចុប្បន្ន មានគោលដៅទេសចរណ៍ និងកន្លែងទាក់ទាញទេសចរចំនួន៤២ កន្លែង ក្នុងនោះរមណីយដ្ឋានទេសចរណ៍វប្បធម៌ ៦កន្លែង រមណីយដ្ឋានទេសចរណ៍ធម្មជាតិ២៩ កន្លែង និងរមណីយដ្ឋានកែច្នៃ ៦កន្លែង ហើយបែងចែកជា៤ប៉ូល គឺទី១.ប៉ូលទេសចរណ៍ក្រុងធម្មជាតិកែប ទី២. ប៉ូលទេសចរណ៍ ឆ្នេរធម្មជាតិអង្កោល ទី៣. ប៉ូលទេសចរណ៍តំបន់ភ្នំវល្លិ៍ និងទី៤. ប៉ូលទេសចរណ៍តំបន់សមុទ្រ និងប្រជុំកោះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបញ្ជាក់ថា សម្រាប់រយៈពេល ៥ខែដើមឆ្នាំ២០២៦ ខេត្តកែបបានទទួលទេសចរជិត៩សែននាក់ ក្នុងនោះភ្ញៀវបរទេសប្រមាណ១ម៉ឺន៣ពាន់នាក់។ ដោយឡែកនៅក្នុងរដូវកាលបៃតង ពោលគឺក្នុងខែឧសភាកន្លងទៅនេះ ភ្ញៀវទេសចរមានចំនួន ២២៧ ១៧២នាក់ កើនឡើង២៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៥។
លោកប្រធានមន្ទីរបានឲ្យដឹងដែរថា ការកើនឡើងចំនួនភ្ញៀវនេះ ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកែប អាជ្ញាធរក្រុងស្រុក ក្នុងការបង្កើនបរិស្ថានបៃតង ដោយការខិតខំដាំដើមឈើលម្អ មានដូចជាដើមលឿងរាជ ដើមត្របែកព្រៃ ពិសេសដើមក្ងោករាប់ម៉ឺនដើម ដែលបាននិងកំពុងបញ្ចេញផ្កា រីកស្គុះស្គាយនារដូវភ្លៀងធ្លាក់នេះ។

បុគ្គលិកកាហ្វេលើភ្នំ និងខ្សែរ៉កកាហ្វេ បានបង្ហាញមោទកភាពចំពោះការអភិវឌ្ឍន៍រីកមច្រើនក្នុងខេត្តរបស់ខ្លួន ពិសេសបានថ្លែងអំណរគុណដល់លោកអភិបាលខេត្តកែប ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ ធ្វើឲ្យខេត្តមានភាពរីកចម្រើន ភ្ញៀវទេសចរមកលេងកម្សាន្តកាន់តែច្រើន ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើងជាលំដាប់។

បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ ខេត្តកែបមានគម្រោងជាច្រើន បាននិងកំពុងអនុវត្តដូចជា៖ គម្រោងកសាងលូរំដោះទឹក និងផ្លូវថ្មើរជើងចាប់ពីឆ្នេរស្រី ស ទៅផ្សារដំណាក់ចង្អើរ គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅភូមិថ្មី គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំណត និងបង្គន់សាធារណៈនៅសហគមន៍អូរក្រសារ និងឆ្នេរអង្កោល គម្រោងជួសជុល និងពង្រីករូបសំណាក់ស្រី ស និងរូបសំណាក់សេះស គម្រោងសាងសង់កំពង់ផែនេសាទ និងទេសចរណ៍ផ្សារក្តាម ក្រៅពីនេះ ខេត្តក៏ទទួលបានគម្រោងអភិវឌ្ឍន៍ថ្នាក់ជាតិ មានគ្រោងសាងសង់ឆ្នេរតេជោសន្តិភាព (២៧០០ម៉ែត្រ ) និងគម្រោងព្រែកជីកហ្វូណនតេជោជាដើម៕
អត្ថបទ៖ សឹង រ៉ាត់




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


