ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំង២នាក់ទៀត សុទ្ធជាស្រ្តីវ័យចំណាស់
ចំណាប់ខ្មាំងជាស្ត្រីពីរនាក់ ឈ្មោះ Yochved Lifshitz អាយុ៨៥ឆ្នាំនិង Nurit Cooper អាយុ៧៩ឆ្នាំ ត្រូវបានក្រុមហាម៉ាស់ដោះលែងក្នុងតំបន់ ហ្គាហ្សា បន្ទាប់ពីការឃុំឃាំងរយៈពេល១៦ថ្ងៃ។ នៅក្នុងវីដេអូនោះ គេមើលឃើញថា ចំណាប់ខ្មាំងទាំង២ ត្រូវបានក្រុមហាម៉ាស់ ប្រគល់ទៅឲ្យកាកបាទក្រហម។

តាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ, អ្នកទាំងពីរបានមកដល់ច្រកព្រំដែនដែលគ្រប់គ្រងដោយអេហ្ស៊ីបកាលពីល្ងាចថ្ងៃចន្ទទី២៣ខែតុលា ហើយនឹងបញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងពេលឆាប់ៗ។ ក្រុមគ្រួសាររបស់អ្នកទាំងពីរ ក៏ទទួលបានដំណឹងនេះដែរ។
នៅក្នុងវីដេអូមួយដែលផ្សព្វផ្សាយដោយកងពលតូច Qassam របស់ក្រុមហាម៉ាស់, ចំណាប់ខ្មាំង ត្រូវបានគេមើលឃើញស្លៀកពាក់រ៉ូបពណ៌ស្វាយដូចគ្នា ខណៈសកម្មជនក្រុមហាម៉ាស់ប្រដាប់ដោយកាំភ្លើង បានកាន់ដៃពួកគាត់។ ក្រុមសកម្មប្រយុទ្ធ ថែមទាំងផ្តល់អាហារសម្រន់ និងភេសជ្ជៈដល់លោកយាយផងដែរ ប៉ុន្តែមើលទៅអ្នកទាំងពីរ ហាក់ដូចជាភ័យខ្លាចណាស់។ លើសពីនេះ លោកយាយទាំងពីរ មើលទៅហាក់ដូចជាមិនមានរបួសរាងកាយអ្វីឡើយ។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានថ្លែងអំណរគុណដល់ប្រទេសអេហ្ស៊ីប សម្រាប់ជំនួយ និងកាកបាទក្រហម សម្រាប់តួនាទីសង្គ្រោះជីវិតដ៏សំខាន់ ហើយគូសបញ្ជាក់ថា យោធាអ៊ីស្រាអែល ក៏បានដើរតួនាទី ក្នុងការដោះលែងអ្នកទាំងពីរផងដែរ។
សេចក្តីថ្លែងការណ៍ខាងលើបន្តថា កងកម្លាំងការពារជាតិនិងកងកម្លាំងសន្តិសុខអ៊ីស្រាអែល បានធ្វើការយ៉ាងសស្រាក់សស្រាំឥតសម្រាក តាមរយៈបណ្តាញទាំងអស់ ដើម្បីធានាការដោះលែងចំណាប់ខ្មាំង និងយកឈ្នះលើឧបសគ្គដែលបង្កឡើងដោយក្រុមហាម៉ាស់។

ចលនាហាម៉ាស់បញ្ជាក់ថា ខ្លួនមានចំណាប់ខ្មាំងប្រហែល២០០នាក់នៅក្នុងដៃ និង៥០នាក់ទៀតត្រូវបានឃុំខ្លួនដោយក្រុមប្រដាប់អាវុធផ្សេងនៅក្នុងតំបន់ហ្គាហ្សា។
យ៉ាងណាក្តី ក្រុមនេះអះអាងថា ចំណាប់ខ្មាំងជាង២០នាក់ត្រូវបានសម្លាប់ ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ីស្រាអែល ប្រឈម ហានិភ័យធំ ៥យ៉ាង បើវាយលុកចូល ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


