ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម កំពុងស្វែងរកដៃគូវិនិយោគចម្រាញ់ប្រេងនៅកម្ពុជា
កម្ពុជា បានកំពុងស្វះស្វែងរកដៃគូវិនិយោគចម្រាញ់ប្រេង បន្ទាប់ពីក្រុមហ៊ុនមួយបានក្ស័យធន និងបោះបង់ការវិនិយោគលើវិស័យនេះ។

កាលពីចុងឆ្នាំ២០២០ កម្ពុជាបានចាប់ផ្តើមទទួលតំណក់ប្រេង ជាលើកដំបូង ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។ ប៉ុន្តែក្រោយមកក្រុមហ៊ុននេះ បានជួបបញ្ហាហិរញ្ញវត្ថុក៏បានដួលរលំទៅវិញ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រុមហ៊ុន Kris Energy បានក្ស័យធនធ្វើឱ្យតំណក់ប្រេងដំបូងរបស់កម្ពុជា ក៏ស្ថិតនៅក្នុងសារមន្ទីរ។ ប៉ុន្តែទោះយ៉ាងណា លោក ប៉ែន សុវិជាតិ អះអាងថា ក្រសួងពាក់ព័ន្ធ មិននៅស្ងៀមនោះទេ គឺកំពុងបន្តស្វះស្វែងរកដៃគូវិនិយោគថ្មីៗឱ្យចូលមកអភិវឌ្ឍនៅក្នុងប្លុកប្រេងរបស់កម្ពុជាតទៅទៀត។
ជាក់ស្តែងនៅពេលកម្ពុជា ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអេមីរ៉ាត់អារ៉ាប់រួម ពេលនោះ កម្ពុជា ក៏បានស្នើឱ្យអ្នកវិនិយោគអារ៉ាប់សម្លឹងមើលលទ្ធភាពក្នុងការវិនិយោគវិស័យប្រេងនៅកម្ពុជាផងដែរ។ នេះបើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
អ្នកនាំពាក្យបន្តថា សព្វថ្ងៃនេះ កម្ពុជា ពឹងផ្អែកលើការនាំចូលប្រេងពីបរទេសសុទ្ធសាធ ដែលធ្វើឱ្យតម្លៃប្រេងលក់រាយនៅលើទីផ្សារកម្ពុជា ប្រែប្រួលឡើងចុះទៅតាមតម្លៃទីផ្សារអន្តរជាតិ។
អ្នកជំនាញរំពឹងថា អនាគតនៅពេលកម្ពុជា អាចទាក់ទាញបានវិនិយោគបង្កើតក្រុមហ៊ុនចម្រាញ់ប្រេងនៅក្នុងស្រុក តម្លៃប្រេងលក់រាយនឹងធ្លាក់ចុះមកត្រឹមកម្រិតមួយសមរម្យ ជាពិសេសជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


