Connect with us

សុខភាព

បែកទឹកភ្លោះ តែមិនឈឺពោះ គួរវះកាត់សម្រាល ឬដាក់ថ្នាំឲ្យឈឺពោះ?

បានផុស

នៅ

ដំណើរការនៃការសម្រាល គឺឈឺពោះ​សម្រាល បន្ទាប់មក​ក៏​បែក​ទឹក​ភ្លោះ​ ឬ​បែក​ទឹក​ភ្លោះ​មុន​បន្តិច ក៏​ចាប់ផ្ដើម​ឈឺពោះ​តាម​ក្រោយ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ស្រ្តីជាច្រើន​បែក​ទឹក​ភ្លោះ​យូរ​ហើយ នៅតែ​មិន​ឈឺ​ពោះ​សោះ។ ដូចនេះ​តើ​គួរ​តែ​ប្រើ​ថ្នាំ​ឲ្យ​ឈឺពោះ ឬ​ក៏​សម្រាល​តាម​វិធី​វះកាត់?

វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត នឹង​ពន្យល់​ពី​ដំណើរ​ការ​ទឹក​ភ្លោះ​នេះ។ ទឹក​ភ្លោះ ​ជា​វដ្ត​ជីវិត​របស់​កូន វា​កើត​ឡើង​ពី​ទឹក​រងៃ និង​ឈាម​របស់​ម្តាយ​ដែល​ជ្រាប​ចូល​តាមរ​យៈសុក តាំង​ពី​សប្តាហ៍​ដំបូង​នៃ​ការ​មាន​គភ៌។ ការ​បែក​ទឹក​ភ្លោះ​របស់​ស្ត្រី​ពពោះ​នៅ​ត្រី​មាស​ទី​១ និង​ទី​២ មិន​អាច​ជួយ​បាន​ទេ ដោយសារ​ជំងឺ​ផ្សេង​ៗ ឬ​កត្តា​ជាច្រើន​ទៀត។ តែ​សម្រាប់​ស្ត្រី​គ្រប់​ខែ​វិញទឹក​ភ្លោះ​នឹង​ស្រក​ទៅ​វិញ​ខ្លះ ព្រោះ​ពេល​គ្រប់ ឬ​លើស​ខែ​នោះ ទឹក​ភ្លោះ​លែង​បង្កើត​មក​ទៀត​ហើយ។

ចំណែក​បញ្ហា​បែក​ទឹក​ភ្លោះ មិន​ឈឺពោះ​អាច​មក​ពី​បញ្ហា​ណា​មួយ ដូចនេះបើទឹកភ្លោះបែក​ហើយ​មាន​ជម្រើស ២ គឺ​កើត​ធម្មជាតិ ឬ​ក៏​វះកាត់​តាម​ករណី​ជាក់ស្ដែង ដោយរង់ចាំ​មើល​ឲ្យ​ឈឺពោះ កូន​វិល​ចូល​អាង​ត្រគាក បើក​ស្បូន​បើក ពេទ្យ​នឹង​ឲ្យ​កើត​តាម​ធម្មជាតិ។ ប៉ុន្តែ​បើ​បែក​ទឹក​ភ្លោះ​យូរ​កូន​មិន​បង្វិល​ក្បាល ក្បាល​ធំ​ពេក កូន​ទន្ទឹង​ពោះ ស្ងួត​ទឹក​ភ្លោះ​អស់ ហើយ​មើល​ទៅ​ពិបាក ឬ​គ្រោះថ្នាក់​ក្នុង​ពេល​សម្រាលធម្មជាតិ​ ទាំង​ម្ដាយ ទាំង​កូន ជម្រើស​វះកាត់​ល្អ​បំផុត។ មួយ​វិញ​ទៀត​បើ​បែក​ទឹក​ភ្លោះ និង​ឈឺពោះតែ​ឈឺខ្លាំង ស្បូន​មិន​បើក ក៏​ពេទ្យ​មិនឲ្យ​សម្រាល​តាម​ធម្មជាតិ​ដែរ ព្រោះ​នៅ​ពេល​ឈឺពោះ​កាន់តែ​ខ្លាំង ​ស្បូននឹង​ចុះ​ខ្សោយ​ដោយសារ​ការ​ច្របាច់ ដែល​នេះ​មាន​គ្រោះថ្នាក់​ចំពោះ​ម្ដាយ និង​កូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ បាន​បញ្ជាក់​ទៀត​ថា ការ​សម្រេច​ចិត្ត​ឲ្យ​ស្ត្រី​សម្រាល​ដោយ​វិធី​ណា​មួយ​ទាមទារ​ឲ្យ​គ្រូពេទ្យ​យក​ចិត្ត​ទុក​ដាក់ ទាំង​ដំណើរ​ការ​បែក​ទឹក​ភ្លោះ ស្បូន ចង្វាក់​បេះដូង​កូន និង​សុខភាព​ម្ដាយ។ លោក​​បន្ថែម​ទៀត ការ​បែក​ទឹកភ្លោះ​រយៈពេល​យូរ ឬ​ឆាប់ មិន​អាច​កំណត់​ឲ្យ​គ្រូពេទ្យ​សម្រេច​ប្រើ​វិធី​សាស្ត្រ​ណា​មួយ​ភ្លាម​ៗ​ឡើយ។

ជា​រួម​ទាំង​ថ្នាំ​ដាក់​ឲ្យ​ឈឺពោះ និង​វិធី​វះកាត់ គ្រូពេទ្យ​ត្រូវ​វិភាគ និង​ពន្យល់​ទៅ​កាន់​សាមី​ខ្លួន និង​ក្រុម​គ្រួសារ ហើយ​គ្រូពេទ្យ​តែងតែ​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​សម្រាល​កូន​តាម​ធម្មជាតិ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ករណីមើល​ឃើញ​ថា​គ្រោះថ្នាក់ ទើប​បង្វែរ​មក​វិធី​វះកាត់​វិញ ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

ចុចអាន៖អ្វី​ទៅជា​ដុំ​ទី​ម៉ូ​ម (Thymome)!

ចុចអាន៖ឧស្សាហ៍រងា​ខុស​ធម្មតា គួរតែមើលពីមូលហេតុនិងវិធីទប់ស្កាត់ទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៧ នាទីutes មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ៣៩ នាទីutes មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ៣ ម៉ោង មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម