សុខភាព
សម្រាលកូនហើយសុកធ្លាក់មិនអស់ ម្ដាយគ្រោះថ្នាក់បែបណា?
ការសល់កំទេចសុកក្នុងស្បូន កើតឡើងនៅពេលសុកធ្លាក់ចេញមិនអស់ពីស្បូន បន្ទាប់ពីសម្រាលរួច ៣០ នាទី។ ថ្វីត្បិតតែលក្ខខណ្ឌនេះកម្រកើតឡើង តែលក្ខខណ្ឌនេះអាចបណ្តាលឱ្យម៉ាក់ៗបាត់បង់ជីវិតដោយសារឆ្លងមេរោគ ឬធ្លាក់ឈាមច្រើន។

បន្ទាប់ពីម៉ាក់ៗសម្រាលរួច ម៉ាក់ៗនឹងត្រូវទម្លាក់សុកក្នុងអំឡុងពេលស្បូនកន្រ្តាក់ដែលនឹងមានរយៈពេល ៣០ នាទីបន្ទាប់ពីសម្រាលរួច មិនថាម៉ាក់ៗសម្រាលដោយធម្មជាតិ ឬសម្រាលដោយវះកាត់ទេ។
ទោះបីជាយ៉ាងណាក៏ដោយ សុក ឬផ្នែកខ្លះនៃសុកអាចមិនធ្លាក់ ហើយនៅសេសសល់ក្នុងស្បូនរបស់ម៉ាក់ៗ ពេលសម្រាលដោយធម្មជាតិ។
ម៉ាក់ៗដែលមានហានិភ័យខ្ពស់ក្នុងការមានសល់កំទេចសុកក្នុងស្បូនគឺជាម៉ាក់ៗដែល៖
- ពពោះក្រោយអាយុ ៣០ ឆ្នាំ
- សម្រាលមិនគ្រប់ខែ (សម្រាលមុនសប្តាហ៍ទី ៣៤)
- ឈឺពោះសម្រាលយូរ
- កូនស្លាប់ក្នុងផ្ទៃ
- ស្បូនមានសភាពមិនប្រក្រតី
ហេតុអ្វីមានកំទេចសុកសល់ក្នុងស្បូន? កំទេចសុកសល់ក្នុងស្បូនអាចកើតឡើងដោយសារ៖
- សុកដុះពេញជញ្ជាំងស្បូន
- ស្បូនឈប់កន្រ្ទាក់មុនសុកធ្លាក់អស់ ឬស្បូនកន្រ្តាក់មិនខ្លាំងដែលធ្វើឱ្យសុកធ្លាក់មិនអស់ពីស្បូន
- សុកទាំងមូល ឬផ្នែកខ្លះនៃសុកជាប់នឹងជញ្ជាំងស្បូនដោយសារសុកបង្កប់ជ្រៅក្នុងជញ្ជាំងស្បូន
- សុកបង្កប់ជ្រៅក្នុងជញ្ជាំងស្បូនដោយសារមកពីស្នាមដែលសល់ពីការសម្រាលដោយវះកាត់ពីលើកមុន
ជាធម្មតាពេទ្យទម្លាក់សុកដោយវិធីណា?
ប្រសិនបើអ្នកម៉ាក់ៗសម្រាលដោយវះកាត់ នោះសុកក៏នឹងត្រូវទម្លាក់បន្ទាប់ពីវះកាត់យកទារកចេញរួច ហើយប្រសិនបើម៉ាក់ៗសម្រាលតាមធម្មជាតិ ជាធម្មតាមានជម្រើសពីរក្នុងការទម្លាក់សុក។
ជម្រើសទីមួយឆ្មបនឹងចាក់ចាក់ថ្នាំ oxytocin ចូលភ្លៅរបស់ម៉ាក់ៗក្នុងពេលសម្រាលដែលធ្វើឱ្យស្បូនរបស់ម៉ាក់ៗកន្រ្តាក់ ដូច្នេះសុកនឹងធ្លាក់ចេញពីជញ្ជាំងស្បូន។ ម៉ាក់ៗត្រូវការពេលប្រហែល ៣០ នាទីដើម្បីទម្លាក់សុក។
ជម្រើសទីពីរ ម៉ាក់ៗនឹងទម្លាក់សុកដោយមិនចាក់ថ្នាំ ឬអ័រម៉ូនដែលអាចចំណាយពេលដល់ទៅមួយម៉ោង។
ឆ្មបអាចជួយម៉ាក់ៗក្នុងការទម្លាក់សុកដោយ៖
- ជួយឱ្យម៉ាក់ៗងើបឡើងនោម
- ឱ្យម៉ាក់ៗបំបៅកូនដោយទឹកដោះ
- ម៉ាស្សាផ្នែកខាងលើស្បូនរបស់ម៉ាក់ៗអ្នកតាមរយៈការម៉ាស្សាពោះ
- ឱ្យម៉ាក់ៗផ្លាស់ប្តូរទីតាំងឥរិយាបថ (ឧទាហរណ៍៖ ប្តូរពីទៅឥរិយាបថអង្គុយទៅអង្គុយចោងហោង)
ដើម្បីការពារការសល់កំទេចសុកក្នុងស្បូន ពេទ្យឆ្មបអាចទាញទងសុកចេញពីស្បូនថ្នមៗ ប៉ុន្តែទងសុកអាចដាច់ ប្រសិនបើសុកមិនធ្លាក់ចេញពីជញ្ជាំងស្បូន ឬដោយសារទងសុកស្តើងពេក។
ប្រសិនបើទងសុកដាច់ ឬសុកមិនធ្លាក់ចេញពីស្បូន ពេទ្យធ្មបអាចទម្លាក់សុកដោយបារសុកចេញពីស្បូន។
ម៉ាក់ៗដែលមានសល់កំទេចសុកក្នុងស្បូនអាចមានការធ្លាក់ឈាមមុនធ្លាក់សុក និងមានអាការៈ ឬរោគសញ្ញាក្រោយសម្រាលដូចជា៖
- ក្តៅខ្លួន
- ធ្លាក់ឈាមមានក្លិនស្អុយ
- មានធ្លាក់កំទេចសុក
- ធ្លាក់ឈាមច្រើន
- ឈឺពោះខ្លាំង

ការសល់កំទេចសុកក្នុងស្បូនបន្ទាប់ពីសម្រាលរួចអាចបណ្តាលឱ្យម៉ាក់ៗមានគ្រោះថ្នាក់ ប្រសិនបើព្យាបាលមិនទាន់ពេល។ ដូច្នេះបើម៉ាក់ៗមានអាការៈ ឬរោគសញ្ញាណាមួយដូចបានរៀបរាប់ខាងលើ ម៉ាក់ៗត្រូវប្រាប់ពេទ្យឆ្មបជាបន្ទាន់៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


