ព័ត៌មានជាតិ
មណ្ឌលសុខភាព៣៤ បានដាក់ឱ្យអនុវត្តគម្រោងមណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្ដាយ
អង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា ពង្រីកវិសាលភាពអនុវត្តគម្រោងមណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្ដាយ នៅមណ្ឌលសុខភាពចំនួន៣៤ ស្ថិតក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលនឹងផ្ដល់ផលដល់ស្ត្រីមានផ្ទៃពោះជាង៥ម៉ឺននាក់ ក៏ដូចជាការចូលរួមកសាងសមត្ថភាពរបស់បុគ្គលិកមណ្ឌលសុខភាព។

ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល កម្មវិធីជាតិអាហារូបត្ថម្ភ និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា កំពុងពង្រីកការអនុវត្តគម្រោងមណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ នៅតាមមណ្ឌលសុខភាពមួយចំនួនក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ។ គម្រោងនេះ ទទួលបានថវិកាគាំទ្រពី EKFS តាមរយៈអង្គការទស្សនៈពិភពលោកអាឡឺម៉ង់ និងការអនុញ្ញាតពីក្រសួងសុខាភិបាល ក្រោយការអនុវត្តសាកល្បងដោយជោគជ័យនៅមណ្ឌលសុខភាពចំនួន៨ នៅខេត្តសៀមរាប នាឆ្នាំ២០២២-២០២៣។

បើតាមអង្គការទស្សនៈពិភពលោក គម្រោងមណ្ឌលសុខភាពគំរូនេះ មានរយៈពេល៣ឆ្នាំ (ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦) ដែលនឹងផ្តល់ផលវិជ្ជមានដល់ស្រ្តីមានផ្ទៃពោះចំនួនជាង ៥ម៉ឺន៤ពាន់នាក់ ទារកទើបនឹងកើតចំនួនជាង ១ម៉ឺន៥ពាន់នាក់ និងបុគ្គលិកមណ្ឌលសុខភាពចំនួន ១៣០នាក់ តាមរយៈការកសាងសមត្ថភាពរបស់បុគ្គលិកមណ្ឌលសុខភាព និងការចូលរួមជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីត្រួតពិនិត្យ និងតាមដានសេវាដែលផ្តល់ដោយមណ្ឌលសុខភាពទាំង៣៤។ គម្រោងនេះ ក៏នឹងបណ្តុះបណ្តាលអ្នកប្រឹក្សាការបំបៅដោះកូននៅកម្រិតសហគមន៍ ដើម្បីផ្តល់ប្រឹក្សាដល់ម្តាយ និងសមាជិកគ្រួសារទាំងអស់ពីការផ្តល់ទឹកដោះម្តាយដល់ទារក និងកុមារតូចៗ។
លោកស្រី ក្រាណា ពូ សេលវី ប្រធានបច្ចេកទេសកម្មវិធីអាហារូបត្ថម្ភរបស់អង្គការទស្សនៈពិភពលោក បានលើកឡើងថា គ្រឹះស្ថានសុខាភិបាល ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងគាំទ្រដល់ម្តាយវ័យក្មេងឱ្យបំបៅកូនដោយទឹកដោះម្តាយដោយជោគជ័យ។ ក្នុងនោះ បុគ្គលិកមណ្ឌលសុខភាព នឹងទទួលបានវគ្គបណ្តុះបណ្តាល ដើម្បីលើកកម្ពស់អនុវត្តន៍ការបំបៅកូនដោយទឹកដោះម្តាយ ក៏ដូចជាធ្វើឱ្យមណ្ឌលសុខភាពកា្លយជា «មន្ទីរពេទ្យ ស្រលាញ់ទារក» ហើយគម្រោងនេះ នឹងត្រូវបានអនុវត្តដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិសុខភាពមាតា និងទារក និងកម្មវិធីជាតិអាហារូបត្ថម្ភ។

បើតាមលោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា នាយិកាមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៅកម្ពុជា មានតែពាក់កណ្តាលនៃម្តាយទាំងអស់ប៉ុណ្ណោះ ដែលបានបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល ៦ខែដំបូង។ ដូច្នេះហើយ វាជារឿងចាំបាច់ក្នុងការបង្កើនចំណេះដឹងក្នុងចំណោមស្ត្រីមានផ្ទៃពោះ និងម្តាយក្រោយសម្រាលអំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ។
លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ការជួយគាំទ្រ ជាពិសេសការផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកមណ្ឌលសុខភាព នឹងអាចឱ្យពួកគាត់ផ្តល់ចំណេះដឹង និងការអប់រំដល់ស្ត្រីមានផ្ទៃពោះ និងម្តាយក្រោយសម្រាលកូន ជាពិសេសម្តាយដែលមានកូនដំបូង បានយល់កាន់តែច្បាស់នូវអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


