សុខភាព
ឆ្លងវីរុសកូវីដ-១៩ អាចបណ្ដាលឲ្យស្ត្រីពពោះ រលូតកូនឬអត់?
ស្ត្រីពពោះមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសកូវីដធ្ងន់ធ្ងរ ប៉ុន្តែតើវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃដែរអត់? ពិតណាស់ អំឡុងពេលពពោះ គឺជាពេលវេលាដ៏រំភើបរីករាយមួយរបស់ស្រីៗយើង។ ប៉ុន្តែ បច្ចុប្បន្ននេះ ស្រ្តីពពោះបើឆ្លងកូវីដ-១៩ អាចបង្កជាផលវិបាកមួយចំនួន ហើយក៏អាចបណ្ដាលឲ្យមានបញ្ហារលូតកូនផងដែរ។ ម្យ៉ាងវិញទៀត ស្ត្រីពពោះដែលឆ្លងវីរុសកូវីដ-១៩ អាចនឹងសម្រាលកូនមុនសប្ដាហ៍ទី៣៧នៃការពពោះ ដែលនេះជាការសម្រាលកូនមិនគ្រប់ខែ។ ដូច្នេះហើយ ទើបម៉ាក់ៗចាំបាច់ចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួន ក៏ដូចជារក្សាគម្លាតតាមវិធានសុខាភិបាល ដើម្បីបញ្ចៀសហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩។

តាមការសិក្សាបង្ហាញថា វីរុសកូវីដ-១៩ អាចនាំឲ្យស្ត្រីពពោះរលូតកូន
យោងតាមរបាយការណ៍ចេញផ្សាយនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រ PLOS One បានឲ្យដឹងថា កូវីដ-១៩ ធ្វើឲ្យមានការរលាកសុក ជាហេតុនាំឲ្យគភ៌លូតលាស់យឺត ក៏ដូចជាបណ្ដាលឲ្យរលូត។ ជាក់ស្ដែង ហានិភ័យនៃការរលូតកូនរបស់ស្ត្រីដែលឆ្លងកូវីដ-១៩មានការកើនឡើងគួរឲ្យព្រួយបារម្ភ។
គន្លឹះជួយឲ្យស្ត្រីពពោះកាត់បន្ថយស្រ្តេសអំឡុងពេលរាតត្បាតនៃវីរុសកូវីដ-១៩
- គេងឲ្យបានគ្រប់គ្រាន់
- ញ៉ាំរបបអាហារតុល្យភាព ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម
- ធ្វើលំហាត់ប្រាណជាទៀងទាត់
- ធ្វើរឿងរ៉ាវ ឬសកម្មភាពដែលជួយឲ្យយើងស្ងប់អារម្មណ៍ និងសប្បាយចិត្ត
- ហាត់យូហ្គា ឬធ្វើសមាធិ
- ជៀសវាងមើលទូរទស្សន៍ ឬព័ត៌មានអំពីជំងឺរាតត្បាតច្រើនពេក
- គោរពតាមវិធានសុខាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយពាក់ម៉ាស រក្សាគម្លាត ជៀសវាងទៅទីកន្លែងដែលមានមនុស្សអ៊ូអរច្រើន លាងសម្អាតដៃឲ្យបានស្អាតល្អ ព្រមទាំងចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ដូសតាមនការណែនាំ៕
ចុចអាន៖ដំបូន្មានខ្លី-ខ្លឹម ងាយអនុវត្ត សម្រាប់ប្តីប្រពន្ធថ្មីថ្មោងត្រៀមយកកូន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


