Connect with us

សុខភាព

អ្វី​ទៅជា​ដុំ​ទី​ម៉ូ​ម (Thymome)!

បានផុស

នៅ

ទី​ម៉ូ​ម ​គឺជា​ដុំ​នៃ​ក្រពេញ​ទី​មុ​ស ​ដែល​ស្ថិតនៅ​ផ្នែក​ខាងមុខ​និង​ខាងលើ​នៃ​ប្រអប់​ទ្រូង​។ ជាទូទៅ​ទី​ម៉ូ​ម​មិនសូវ​ជា​បង្ក​ឲ្យ​មាន​រោគសញ្ញា​អ្វី​ជាក់លាក់​នោះ​ទេ​។ នៅ​ក្នុង​ករណី​ទី​ម៉ូ​ម​ធំ​ខ្លាំង វា​អាច​សង្កត់​លើ​សរីរាង្គ​ផ្សេងៗ​នៅក្បែរនោះ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ដូចជា​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ការឈឺចាប់​ក្នុង​ទ្រូង​

– ក្អក​ស្ងួត​

– ស្អក​ក​ញឹកញាប់​

– ការពិបាក​លេប​អាហារ​

– ការពិបាក​ដកដង្ហើម​

– ការ​សង្កត់​លើ​សរសៃឈាម និង​បេះដូង ដែល​បណ្ដាល​ឲ្យ​ហើម​មុខជា​ដើម​។

​ក្នុង​ករណី​ខ្លះ វា​មាន​រួមផ្សំ​ជាមួយ​ជំងឺ​អូ​តូ​អ៊ី​មូ​ន (Maladie d’autoimmune paranéoplasique) ដែល​ភាគច្រើន ជា​សញ្ញា ខ្សោយ​សាច់ដុំ (Myasthénie gravis)​។ ដុំ​ប្រភេទ​នេះ​ច្រើន​ ត្រូវ​បាន​រក​ឃើញ​ដោយ​ចៃដន្យ​នៅ​ពេល​ថត​សួត។ ក្រៅពី​ថត​សួត ការ​ថត​ដោយ​ស្កេ​ន​ន័​រ​អាច​ឲ្យ​ដឹងពី​សភាព​ដុំ ទីតាំង និង​ការរីក រាលដាល​នៃ​ដុំ​ទី​ម៉ូ​ម ដែល​វា​ជួយ​សម្រួល​ដល់​ការវិនិច្ឆ័យ ការវាយតម្លៃ និង​ការសម្រេចចិត្ត​ក្នុងការ​ព្យាបាល​។​

​ការព្យាបាល​ដុំ​ទី​ម៉ូ​ម​ គឺ​អាស្រ័យ​ទៅ​លើ​ដំណាក់កាល​នៃ​ដុំ និង​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​អ្នកជំងឺ​។ ការវះកាត់​យកចេញ​ឲ្យ​អស់​នូវ​ដុំ​នេះ គឺជា​ការ​ព្យាបាល​ចម្បង ដែល​អាច​ឲ្យ​អ្នកជំងឺ​ជាសះស្បើយ​បាន​។ ក្នុង​ករណី​ខ្លះ អ្នកជំងឺ​ត្រូវការ ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​គីមី និង​ការ​ព្យាបាល​ដោយ​កាំរស្មី​ផងដែរ​។​

​ដូច្នេះ​បើ​លោកអ្នក​មាន​សញ្ញា​ផ្សេងៗ​ ដែល​មាន​រៀបរាប់​ខាងលើ ឬក៏​បាន​ប្រទះឃើញ ដុំ​ប្លែក​ក្នុង​ទ្រូង​តាមរយៈ​ការ​ថត​ឆ្លុះ​នានា សូម​លោកអ្នក​អញ្ជើញ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ និង​ទទួល​បាន​ការ​ព្យាបាល​ ដែល​សមស្រប​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​អស់​ក្តី​បារម្ភ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ប្រឈមមុខ​នឹង​ការវះកាត់​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម