ព័ត៌មានជាតិ
ព្រឹកនេះ សម្ដេចធិបតី និងសម្ដេចតេជោ ដង្ហែរព្រះរាជា ប្រារព្ធពិធីសម្ពោធស្ពានហាលខាងលិចប្រាសាទអង្គរវត្ត
ព្រឹកថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចតេជោ ហ៊ុន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នឹងអញ្ជើញដង្ហែរ ព្រះករុណ ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់យាងប្រារព្ធកម្មវិធីសម្ពោធស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។

ជាមួយគ្នានេះ ដើម្បីឱ្យថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងពេលព្រះរាជកម្មវិធីឱ្យប្រារព្ធទៅបានយ៉ាងរលូន អាជ្ញាធរជាតិអប្សរា បានសម្រេចផ្អាកមិនឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចេញចូលប្រាសាទអង្គរវត្តតាមស្ពានហាលខាងលិច(ស្ពានបណ្ដែតទឹក) ចាប់ពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា រហូតដល់ព្រះរាជកម្មវិធីបានបញ្ចប់។ ទោះជាអាជ្ញាធរជាតិអប្សរាផ្អាកមិនឱ្យភ្ញៀវទេសចរចេញចូលតាមស្ពានបណ្ដែតទឹកខាងលិចក៏ពិតមែន ប៉ុន្តែអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យភ្ញៀវទេសចរចេញចូល តាមច្រកខាងកើតជាធម្មតា។

សូមជម្រាបថា ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ត្រូវបានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦។ ក្រៅពីការជួយជុលជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនេះ ចាប់តាំងពីឆ្នាំ១៩៨៩មក សាកលវិទ្យាល័យសូហ្វីយ៉ា បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម, ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី, កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏ដូចជាការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


