KPT+
នៅ អាមេរិក ក្រដាសប្រាក់ ២ ដុល្លារអាចដាក់ដេញថ្លៃក្នុងតម្លៃខ្ពស់ បើត្រូវតាមលក្ខខណ្ឌ
គេហទំព័រដេញថ្លៃរូបិយប័ណ្ណអាមេរិក (USCA) ប៉ាន់ស្មានថា ក្រដាសប្រាក់ ២ ដុល្លារមិនដែលប្រើប្រាស់ពីឆ្នាំ ១៨៩០ មក អាចលក់ចេញក្នុងតម្លៃ ៤,៥០០ ដុល្លារ ខណៈក្រដាសប្រាក់នោះមានប្រហែល ៥០០ សន្លឹក បើគិតពីឆ្នាំ ១៨៦២ ដល់ឆ្នាំ ១៩១៧ ។

គេហទំព័រដេញថ្លៃរូបិយប័ណ្ណអាមេរិក (USCA) បានរាយការណ៍ទៀតថា មុននឹងទិញលើសន្លឹកក្រដាសប្រាក់នេះ អតិថិជនក៏គិតទៅលើវិធីសាស្ត្របោះពុម្ព និងឆ្នាំផលិតផងដែរ ។

ដោយឡែកក្រដាសប្រាក់ដែលផលិតពីឆ្នាំ ២០០៣ ក៏ធ្លាប់លក់ចេញនៅឯការដេញថ្លៃនៅ Heritage Auction ក្នុងតម្លៃ ២,៤០០ ដុល្លារ ដែរ ។ ក្រោយមកគេលក់បន្តក្នុងតម្លៃ ៤,០០០ ដុល្លារ ប៉ុន្តែ Heritage Auction ប៉ាន់ស្មានថា វាអាចមានតម្លៃដល់ទៅ ៦,០០០ ដុល្លារឯណោះ ។
គួរបញ្ជាក់ថា ក្នុងករណីអ្នកមានក្រដាសប្រាក់ ២ ដុល្លារ ឆ្នាំ ១៨៩០ ដែលបោះត្រាពណ៌ក្រហម វាអាចលក់បានតម្លៃ ៤,៥០០ ដុល្លារ ហើយបើវាមានត្រាពណ៌ខៀវ ឬត្នោត អ្នកក៏អាចលក់បានរាប់រយដុល្លារផងដែរ អាស្រ័យលើអ្នកទិញ ៕

ប្រែសម្រួល៖ វារី
ចុចអាន៖ វត្ថុប្រើប្រាស់របស់តារាល្បីៗ ដាក់ដេញថ្លៃតម្លៃវាល់លាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


