Connect with us

KPT+

វត្ថុប្រើប្រាស់របស់តារាល្បីៗ ដាក់ដេញថ្លៃតម្លៃវាល់លាន

បានផុស

នៅ

វត្ថុប្រើប្រាស់ជាច្រើនដែលទាក់ទងនឹងតារាល្បីៗមិនថាជំនាន់មុន និងបច្ចុប្បន្ន ត្រូវបានគេយកមកដាក់ដេញថ្លៃ ក្នុងតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ សឹងមិនគួរឱ្យជឿ។ រាប់តាំងពីសម្លៀបំពាក់ រហូតដល់គ្រឿងអលង្ការ និងសូម្បីតែទូកដែលប្រើក្នុងការសម្ដែងរឿង ក៏ត្រូវនាំមកដេញថ្លៃ និងលក់បានក្នុងតម្លៃខ្ពស់កប់ពពកដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រ៉ូបរបស់តារាសម្ដែង Kate Winslet ស្លៀកក្នុងរឿង Titanic

នេះជារ៉ូបរឿងព្រេងនិទានដែលតារាសម្ដែងជនជាតិអង់គ្លេស Kate Winslet ស្លៀកពេលសម្ដែងជាតួ Rose ក្នុងខ្សែភាពយន្ត “Titanic”។ វាលក់បាន ៣៣ម៉ឺនដុល្លារអាមេរិក កាលពីឆ្នាំ២០១២។ មូលហេតុដែលរ៉ូបមានតម្លៃថ្លៃខ្លាំងបែបនេះគឺដោយសាររឿង២យ៉ាង។ ទីមួយដោយសារភាពល្បីល្បាញរបស់តួអង្គ និងទីពីរដោយសារប្រជាប្រិយភាពរបស់ខ្សែភាពយន្ត។

ស្រោមដៃរបស់ស្ដេចចម្រៀបប៉ុប Michael Jackson

ស្រោមដៃនេះត្រូវបានប្រើដោយ Jackson នៅពេលលោកឡើងសម្ដែងលើកញ្ចក់ទូរទស្សន៍ កាលពីឆ្នាំ១៩៨៣ ហើយវាបានក្លាយជានិមិត្តសញ្ញានៅក្នុងអាជីពរបស់ស្តេចចម្រៀងប៉ុបរូបនេះ។ ស្រោមដៃនេះមានតម្លៃ ៣៥ម៉ឺនដុល្លារ ដែលបានលក់ឱ្យអ្នកជំនួញហុងកុងលោក Hoffman Ma ។

ស្គ្រីបផ្ទាល់ខ្លួនរបស់តារាសម្ដែង Audrey Hepburn ក្នុងរឿង Breakfast at Tiffany’s

តារាសម្ដែង Audrey Hepburn បានធ្លាក់ក្នុងប្រវត្តិសាស្រ្តភាពយន្ត និងម៉ូដជាមួយនឹងតួនាទីរបស់នាងក្នុងរឿង Breakfast at Tiffany’s នាឆ្នាំ១៩៦១។ អ្វីៗដែលទាក់ទងនឹងតារាសម្ដែងអង់គ្លេសរូបនេះ សុទ្ធតែទទួលបានការចាប់អារម្មណ៍ និងលក់ក្នុងតម្លៃថ្លៃ នាពេលសព្វថ្ងៃ។ ក្នុងនោះស្គ្រីបរឿងរបស់នាង ត្រូវគេដាក់លក់ក្នុងតម្លៃរហូតដល់ ៨១១,៦១៥ ដុល្លារ កាលពីឆ្នាំ២០១៨។

ស្គរដែលប្រើដោយក្រុមចម្រៀង The Beatles

ឈុតស្គរ Ludwig Oyster Black Pearl ដ៏ល្បីល្បាញ ដែលបានប្រើប្រាស់ដោយក្រុមចម្រៀង The Beatles ក្នុងការសម្តែងជាង ២០០ដង ចាប់ពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៤។ កាលពីឆ្នាំ២០១៥ វត្ថុអនុស្សាវរីយ៍នេះបានលក់នៅឯការដេញថ្លៃរបស់ Julien ក្នុងតម្លៃ ២.២លានដុល្លារ។

ទូកកម្សាន្ត Sobre Las Olas

ទូកកម្សាន្តនេះបានបង្ហាញខ្លួនយ៉ាងលេចធ្លោនៅក្នុងខ្សែភាពយន្ត Pal Joey ឆ្នាំ១៩៥៧ ដែលសម្តែងដោយ Frank Sinatra, Rita Hayworth និង Kim Novak ។ ទូកនេះដើរដោយ​ម៉ាស៊ីន​ម៉ាស៊ូត ជាទូកកម្សាន្ត​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​នៅ​ការ​ដេញ​ថ្លៃ​របស់ Julien ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាចលក់​បាន ២លាន​ដុល្លារអាមេរិក ក្នុង​ឆ្នាំ​២០២២។

រ៉ូបតារាសម្ដែង Marilyn Monroe ស្លៀកចូលរួមខួបកំណើតប្រធានាធិបតីអាមេរិក

នេះគឺជារ៉ូបដែល Marilyn ស្លៀកពេលសម្តែងក្នុងកម្មវិធីខួបកំណើតរបស់ប្រធានាធិបតី John F. Kennedy ក្នុងព្រឹត្តិការណ៍រៃអង្គាសប្រាក់ នាខែឧសភា ឆ្នាំ១៩៦២។ រ៉ូបនេះត្រូវបានសារមន្ទីរ Ripley’s Believe It Or Not ទិញក្នុងតម្លៃដ៏ធំសម្បើម ៤.៨លានដុល្លារ កាលពីឆ្នាំ២០១៦។ យ៉ាងណាមិញ នៅឆ្នាំ ២០២២នេះ វាត្រូវបានតារាបង្ហាញម៉ូដ Kim Kardashian ស្លៀកចូលរួមកម្មវិធីកម្រាលព្រំក្រហម Met Gala 2022។

រ៉ូបវ៉ាល់របស់តារាសម្ដែង Marilyn Monroe

វាជាសម្លៀកបំពាក់ដ៏ល្បីល្បាញបំផុតមួយរបស់ Marilyn ក្នុងសតវត្សទី២០ ហើយត្រូវបានគេចាត់ទុកជារ៉ូបកម្រមួយ។ រ៉ូបនេះនៅជាមួយតារាសម្តែង Debbie Reynolds អស់រយៈពេលជាង ៤ទសវត្សរ៍មកហើយ ហើយនាងបានដាក់លក់ដេញថ្លៃ កាលពីឆ្នាំ២០១១។ លុះដល់ឆ្នាំឆ្នាំ២០២១ រ៉ូបនេះអាចរកចំណូលបានរហូត ៥.៥លានដុល្លារ នៅឯការដេញថ្លៃនៅ Beverly Hills ហើយបានក្លាយជាវត្ថុដេញថ្លៃដែលមានតម្លៃថ្លៃបំផុត ប្រចាំឆ្នាំ។

រថយន្ត Aston Martin DB5 Restoration របស់តារាសម្ដែង James Bond

នេះគឺជា DB5s មួយក្នុងចំណោម ៣ដែលនៅសល់លើលោក ខណៈវាធ្លាប់បង្ហាញខ្លួននៅក្នុងខ្សែភាពយន្ត Goldfinger ។ រថយន្តនេះត្រូវបានលក់ក្នុងតម្លៃដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ៦.៤លានដុល្លារអាមេរិក នៅឯការដេញថ្លៃរបស់ RM Sotheby ។

គ្រឿងអលង្ការរបស់តារាសម្ដែងអាមេរិក-អង់គ្លេស Elizabeth Taylor

ខ្សែកគុជរបស់តារាហូលីវូដ Elizabeth Taylor បានលក់ក្នុង ១១៥.៩លានដុល្លារអាមេរិក ដែលជាកំណត់ត្រាពិភពលោកជាបណ្ដុំគ្រឿងអលង្ការឯកជនមួយដែលលក់បានថ្លៃបំផុត នៅឯការដេញថ្លៃ។ ចំណែកប្រាក់ចំណូលពីការដេញថ្លៃនេះបានបរិច្ចាគទៅមូលនិធិ Elizabeth Taylor។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះវត្ថុថ្លៃៗទាំងនេះ? សូមចែករំលែកជាមួយ កម្ពុជាថ្មី!

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ស្រាវីស្គីដបធំជាងគេបំផុតលើពិភពលោក ដាក់ដេញថ្លៃហើយ

ចុចអាន៖ គំនូរ ១០ ផ្ទាំងនេះ មានឈ្មោះល្បីទូទាំងពិភពលោក ឯតម្លៃវិញកប់ក្ដោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១៦ នាទី មុន

តារានិករ ៥ ពូកែអានចិត្តគំនិតមនុស្ស និងយល់ដឹងជ្រៅជ្រះពីគោលបំណងអ្នកដទៃ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សុខភាព២ ម៉ោង មុន

ក្រសួងសុខាភិបាល ចុះពង្រឹងសេវា មណ្ឌលសុខភាព ១២ កន្លែង នៅភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានប្រកាសជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មន្ទីរពេទ្យមួយនៅ ចិន​ អះអាង​ថា ការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​ ជួយ​បង្កើន​ភាព​វៃឆ្លាត​ និងចងចាំយ៉ាងល្អ

ព័ត៌មានជាតិ១៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

ព័ត៌មានជាតិ២១ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ត្រាំ៖ អ្នកបញ្ឆេះសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន គឺ អាមេរិក នេះឯង!

Sokha Hotels

ព័ត៌មានពេញនិយម