Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន នឹងរងទុក្ខញ័រញាក់ក្នុងរដូវរងាដ៏អាក្រក់បំផុតឆ្នាំទី ២

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយថា ប្រទេសអ៊ុយក្រែនអាចរងទុក្ខ និងញ័រញាក់សម្រាប់រដូវរងាដ៏អាក្រក់បំផុតឆ្នាំទី ២ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយសារតែការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំបណ្ដាលមកពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Die Welt របស់អាល្លឺម៉ង់, លោក Kuleba បានបង្ហើបប្រាប់ថា ដោយសារតែការវាយប្រហារយ៉ាងសន្ធាប់ពីសំណាក់កងកម្លាំងរុស្ស៊ី បានកាត់ផ្ដាច់ចរន្តភ្លើងនៅក្នុងប្រទេសរបស់យើង ដូច្នេះលោកបានទិញទៀនត្រៀមទុករួចហើយ ជាពិសេសឪពុករបស់លោកក៏បានទិញឡានដឹកអុសផងដែរ ។

លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា រដ្ឋាភិបាលក្រុងកៀវនឹងមិនប្រកាន់អាល្លឺម៉ង់នោះទេ ទោះបីជាមិនផ្ដល់មីស៊ីលរយៈចម្ងាយឆ្ងាយ Taurus មកឲ្យអ៊ុយក្រែនក៏ដោយ ប៉ុន្តែសូមបញ្ជូនប្រព័ន្ធខែលការពារដែនអាកាសបន្ថែមទៀតជំនួសវិញ ទើបអ៊ុយក្រែនមានសមត្ថភាពអាចការពាររោងចក្រថាមពលរបស់ខ្លួនបាន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីខែតុលា រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក German Galuschenko បានទទួលស្គាល់ថា ប្រសិនបើរុស្ស៊ីធ្វើការវាយប្រហារទ្រង់ទ្រាយធំមកលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន នោះវានឹងបង្កការខូចខាតយ៉ាងដំណុំដល់បណ្ដាញអគ្គិសនី ជាពិសេសគឺការដាច់ភ្លើងនេះឯង ។

ទោះយ៉ាងណា លោក Galuschenko បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​ម៉ាស៊ីនភ្លើង និង​ចាត់វិធានការ​ផ្សេងៗដើម្បីការពារ​ការ​ដាច់​ភ្លើងណាមួយ ខណៈកាលពីដើមខែកក្កដា លោករដ្ឋមន្ត្រីបានប៉ាន់ប្រមាណថា ការវាយប្រហាររបស់រុស្ស៊ីបានធ្វើឲ្យខូចខាតគ្រឿងបរិក្ខារផលិតថាមពលប្រហែល ៥០ ភាគរយ ហើយភាគច្រើនគឺមិនអាចជួសជុលឡើងវិញបានឡើយ ។

គួរបញ្ជាក់ថា រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំជាលើកដំបូងលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែននៅក្នុងខែតុលា ឆ្នាំ ២០២២ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មលើស្ពានគ្រីមៀពីសំណាក់កងកម្លាំងរដ្ឋាភិបាលទីក្រុងកៀវ ខណៈសង្គ្រាមរវាងប្រទេសទាំងពីរដែលផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ បានអូសបន្លាយពេលជិត ២ ឆ្នាំហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ តើសង្គ្រាមរវាង អ៊ីស្រាអែល-ប៉ាឡេស្ទីន និងរុស្ស៊ី-អ៊ុយក្រែន មួយណាសម្លាប់​ជនស៊ីវិលច្រើនជាង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម