Connect with us

ព័ត៌មានជាតិ

​ប្រមុខរដ្ឋាភិបាលដាក់ទិសដៅកែច្នៃផលិតផលកសិកម្មឱ្យទៅជាផលិតផលសម្រេចក្នុងការនាំចេញ​

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា​ បានណែនាំឱ្យមន្ត្រីថ្នាក់ដឹកនាំខិតខំ​កែប្រែ​ទៅ​ជា​កសិកម្មនាំចេញផលិតផលសម្រេចឱ្យបានច្រើន​ដើម្បីធានាតម្លៃបន្ថែមក្នុងស្រុក។

​សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖«ចេកចុះថ្លៃ ​តែចេកកំប៉ុងមិនងាយចុះថ្លៃទេ ខ្ញុំរស់នៅក្រៅ​ប្រទេស​រាប់សិបឆ្នាំទៅហើយ ​ពោតអាចឡើងចុះ តែពោតកំប៉ុងមិនងាយទេ ផលិតផលសម្រេច​មិន​ងាយ​ចុះថ្លៃទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនអាច​អន្តរាគមទៅលើតម្លៃកសិផលរហូតបានទេ ​ការអន្ត​រាគម​គឺធ្វើឡើង​តែទៅលើ​ដំណាំយុទ្ធសាស្ត្រមួយចំនួន​ពេលដែលចាំបាច់បំផុត ដោយទុក​ឱ្យទីផ្សារ​ប្រកួត​ប្រជែង​មិនដូច្នោះទេនឹងធ្វើឱ្យ​ប៉ះពាល់ដល់ទីផ្សារ។

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ដើម្បីទាញបាននូវតម្លៃបន្ថែមផលិតផលយើង រាជរដ្ឋាភិបាល​តែងតែ​ដាក់ទិសដៅ​ដើម្បីចង់នាំចេញផលិតផលសម្រេច។ សម្ដេចលើក​ឧទាហរណ៍ រោងចក្រផលិតកង់ឡាន ​នៅក្នុងស្រុកមានក្រុមហ៊ុន ៤ ក្រុមហ៊ុនមួយផលិតរាប់លាននាំចេញ​ទៅក្រៅ​ប្រទេស ខណៈការ​ផ្គត់ផ្គង់កៅស៊ូក្នុងស្រុកយកត្រឹមតែ ៣០ ភាគរយប៉ុណ្ណោះ ដោយសារបញ្ហាបរិមាណ និងគុណភាពមិនទាន់មានស្ដង់ដា។

​សម្ដេច ហ៊ុន ម៉ាណែត៖ «អញ្ចឹងការរៀបចំសហគមកសិកម្មទំនើបនេះធ្វើយ៉ាង​ណាជួយការងារបច្ចេក​ទេសតែម្ដង គង់តែនាំវត្ថុធាតុដើមក្នុងប្រទេសរបស់យើងឱ្យគេយកផលិតផលសម្រេចដដែល បើមា​ន​ផលិតផល​សម្រេចក្នុងស្រុកហើយចាំបាច់គេទៅយកៅស៊ូពីក្រៅយ៉ាងច្រើនធ្វើអ្វី»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម