ព័ត៌មានជាតិ
ប្រព័ន្ធលូបង្ហូរទឹកស្អុយនៅខេត្តរតនៈគិរីកំពុងជះក្លិនមិនល្អដល់ផ្លូវដង្ហើមប្រជាពលរដ្ឋ
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមបណ្ដាស្រុកមួយចំនួនជាពិសេសនៅក្នុងខេត្តរតនគិរី ត្រូវបានរៀបចំធ្វើខ្វែងខ្វាត់គ្រប់ទីកន្លែងក្រោមការដឹកនាំរបស់លោក ញ៉ែម សំអឿន និងតាមគោលនយោបានរបស់រាជរដ្ឋាភិបាល។ ប៉ុន្ដែទន្ទឹមនឹងការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងគួរឲ្យកត់សម្គាល់ តែប្រព័ន្ធលូបង្ហូរទឹកមួយចំនួនមិនត្រូវបានរៀបចំឲ្យបានត្រឹមត្រូវដើម្បីរំដោះទឹកចេញនោះទេ។

ជាក់ស្ដែងប្រព័ន្ធលូមួយកន្លែងនៅត្រង់ចំណុចជើងវត្តភ្នំស្វាយ ទល់មុខស្ថានីយ៍ប្រេងឥន្ធនៈតេលា ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ប្រព័ន្ធលូនោះបានកកស្ទះជាច្រើខែឆ្នាំធ្វើឲ្យទឹកស្អុយហៀរហូរចេញមកខាងក្រៅ ប្រសាចពេញចិញ្ចើមផ្លូវ ជះក្លិនស្អុយសាយភាយបង្កឲ្យប៉ះពាល់ផ្លូវដង្ហើមប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរយ៉ាងធ្ងន់ធ្ងរទៀតផងដែរ។

ទាក់ទិនការលើកឡើងខាងលើនេះ លោក ឃឹម រមនី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគីរី កម្ពុជាថ្មីបានទាក់ទងតាមប្រព័ន្ធតេលេក្រាមលោកបានឆ្លើយថា បានរាយការណ៍ជូនទៅមេរួចហើយដែរ។ ជុំវិញការលើកឡើងខាងលើមន្ត្រីជំនាញផ្នែកសាធារណការដែលមានលោក ឃឹម រមនី មិនបានបំភ្លឺបញ្ជាក់ថា នឹងត្រូវធ្វើ ឬក៏ជួសជុលយ៉ាងណានៅឡើយទេ។

កន្លងមកប្រព័ន្ធលូបង្អូរទឹកស្អុយមួយកន្លែងនេះ ខាងមន្ទីរមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តធ្លាប់បានជួសជុលម្តងរួចមកហើយដែរ ប៉ុន្តែនៅតែស្ទុះទឹកមិនហូរ ហើយគម្របលូក៏បានបាក់សង្ស័យឡានដឹកប្រេងសាំងបើកបរឆ្លងកាត់ទីនោះបណ្តាលឲ្យបាក់ក៏អាចថាបាន។ ទឹកហ៊ាហូរចេញមកខាងក្រៅនៅជាប់ផ្លូវជាតិលេខ៧៨ ធ្វើឲ្យជះក្លិនអាសោចដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ជាពិសេសភ្ញៀវជាតិនិងអន្តរជាតិ ដែលចូលមកលេងកំសាន្តនៅខេត្តរតនគីរី ធ្វើឲ្យអាប់អោនថ្នាក់ដឹកនាំខេត្តតែម្ដង៕
អត្ថបទ៖ វុទ្ធឦសាន



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


