ព័ត៌មានជាតិ
៦ ខែ ឆ្នាំនេះ មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកជាង ៧ ម៉ឺននាក់ ចុះបញ្ជីសមាជិក ប.ស.ស
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅថ្ងៃទី ២២ វិច្ឆិកានេះថា ចាប់ពីថ្ងៃទី ២០ ខែមិថុនា មកដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ មានសមាជិក ប.ស.ស ចុះបញ្ជីផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុបចំនួន ៧៥ ៧៧០ នាក់ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ចំនួន ៧៥ ៧១៦ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានចំនួន ៥៤ នាក់។

លោកបានបន្តថា គិតត្រឹមថ្ងៃទី ២១ វិច្ឆិកា សមាជិក ប.ស.ស ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត បានទៅប្រើប្រាស់សេវាមានចំនួន ៧ ៧០១ ដង។ ដោយឡែក ការចំណាយតាវកាលិកទូទាត់មូលដ្ឋានសុខាភិបាល មានចំនួន ៣៣០,២៨ លានរៀល។
លោកបានបន្តទៀតថា ដោយឡែកនៅថ្ងៃទី ២១ វិច្ឆិកា មានអ្នកចុះបញ្ជីសមាជិក ប.ស.ស ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុប ៨៥៧ នាក់ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ចំនួន ៨២៨ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ២៩ នាក់ និងមានសមាជិក ប.ស.ស ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តបានទៅប្រើប្រាស់សេវាមានចំនួន ១ ០៦៥ ដង។

លោកបានបន្តឲ្យដឹងទៀតថា ប.ស.ស បានចុះធ្វើយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន ១ ០៤៩ លើក ដែលមានអ្នកចូលរួមចំនួន ៣៥៣ ០៥៧ នាក់ និងមាន ការផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្ដាញ សង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គម ដោយមានចំនួនចែករំលែកបន្ត ៩២៦ ដង និងចំនួនចូលទស្សនា ៨៤ ៩២៥ ដង បន្ថែមទៀត។
គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


