ព័ត៌មានជាតិ
វិស័យយានយន្តរីកចម្រើន ទាក់ទាញសិស្សជានារីៗ មករៀនជំនាញជួសជុលរថយន្តកាន់តែច្រើន

ភ្នំពេញ ៖ តាមរយៈការសង្កេតកន្លងមក មានតែសិស្សជាបុរសប៉ុណ្ណោះ ដែលចាប់អារម្មណ៍រៀនជំនាញមេកានិចរថយន្ត ឬជំនាញជួសជុលរថយន្ត ប៉ុន្ដែបច្ចុប្បន្ននេះវាក្លាយជាជំនាញលេចធ្លោមួយក្នុងចំណោមជំនាញវិជ្ជាជីវៈផ្សេងទៀត ដោយកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវនារី ខណៈដែលមានតម្រូវការការងារខ្ពស់ និងប្រាក់ខែសមរម្យ។

យុវតី ចេវ ចាន់ណា ជាសិស្សកំពុងសិក្សាជំនាញមេកានិចរថយន្ត នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម(ITI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាននិយាយថា ជំនាញមេកានិចរថយន្ត ឬជំនាញជួសជុលរថយន្ត គឺជាជំនាញដ៏មានសក្ដានុពលមួយ សិស្សដែលបានបញ្ចប់ជំនាញនេះភាគច្រើនមិនខ្វះការងារ ថែមទាំងមានប្រាក់ចំណូលខ្ពស់។

កញ្ញាបន្តថា បើទោះបីជាខ្លួនជាស្រី មិនមានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើការងារជួសជុលរថយន្តក៏ដោយ ប៉ុន្ដែកញ្ញាស្រលាញ់ពេញចិត្តមុខជំនាញនេះខ្លាំងណាស់ ហើយកំពុងខិតខំប្រឹងប្រែងក្នុងការរៀនសូត្រជំនាញនេះឱ្យកាន់តែល្អប្រសើរ។ កន្លងមក កញ្ញាក៏សង្កេតឃើញមានតែបុរសទេ ដែលរៀនជំនាញនេះ ប៉ុន្ដែកញ្ញាមិនចាប់អារម្មណ៍នឹងពាក្យរិះគន់ទាំងនោះទេ។

យុវតីរូបនេះបានបញ្ជាក់ថា៖«បញ្ហារបស់ខ្ញុំ គឺអត់មានកម្លាំងគ្រប់គ្រាន់ក្នុងការមួលខ្ចៅធំៗ និងត្រូវលើកសម្ភារៈធ្ងន់ៗដែរ ប៉ុន្ដែខ្ញុំត្រូវតែជំនះឧបសគ្គទាំងអស់នេះ ព្រោះខ្ញុំចង់សម្រេចក្ដីប្រាថ្នា ដែលមានការងារល្អ និងប្រាក់ចំណូលសមរម្យនាពេលអនាគត។ ម្យ៉ាងទៀត ខ្ញុំរៀននៅទីនេះ ក៏ចង់ស្គាល់ពីសម្ភារៈសំខាន់ៗរបស់រថយន្ត ដើម្បីអាចក្លាយជាអ្នកលក់សម្ភារៈ និងគ្រឿងបម្លាស់រថយន្ត»។
បើតាមថ្នាក់ដឹកនាំវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម(ITI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា បច្ចុប្បន្ននៅទូទាំងប្រទេស សិស្សទាំងបុរស និងនារីភាគច្រើនដែលចេញពីសាលា ITI មានការងារធ្វើនៅតាមបណ្ដាក្រុមហ៊ុនរថយន្តល្បីៗក្នុងស្រុក និងហ្គារ៉ាស់ដែលបើកព្រោងព្រាធនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំក៏បានសង្កេតឃើញផងដែរថា កន្លងមកជំនាញមេកានិចរថយន្ត គឺមានតែសិស្សប្រុសៗទេដែលចាប់អារម្មណ៍ច្រើន ព្រោះជំនាញនេះទាមទាឱ្យមានការប្រឹងប្រែងអត់ធ្មត់ ប្រើកម្លាំងកាយ និងប្រឡាក់ដៃជើងច្រើន ប៉ុន្ដែបច្ចុប្បន្ននេះមិនដូចពីមុនទេ ដោយសារសិស្សនារីៗ ក៏បានចាប់អារម្មណ៍ និងមកចុះឈ្មោះរៀនច្រើនដែរ។

ទោះបីជាយ៉ាងណាថ្នាក់ដឹកនាំបានបញ្ជាក់ថា៖«សិស្សនារីនាបច្ចុប្បន្ននេះវិញ ក៏មានការចាប់អារម្មណ៍ខ្លាំងមិនចាញ់បុរសយើងទេ ហើយពួកគាត់ក៏មានការតស៊ូ ប្រឹងប្រែង សិក្សារៀនសូត្រពីលោកគ្រូ អ្នកគ្រូយ៉ាងខ្លាំង ព្រមទាំងមានការចងចាំ និងស្មារតីល្អថែមទៀត។ ខ្ញុំសូមលើកទឹកចិត្តឱ្យយុវតីផ្សេងៗទៀត មកចុះឈ្មោះចូលរៀនជំនាញនេះបន្ថែមទៀត ហើយសាលារបស់យើង នឹងស្វាគមន៍ជានិច្ច»៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


