ព័ត៌មានជាតិ
អ្នកនាំពាក្យបញ្ជាក់ពីតម្លៃនៃការសិក្សាជំនាញបច្ចេកទេស ដោយរដ្ឋជាអ្នកផ្ដល់ជំនាញ ឯវិស័យឯកជនជាអ្នកប្រើប្រាស់
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់អំពីគុណតម្លៃនៃការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬ ហៅកាត់ថា ជំនាញ TVET ដែលកំពុងជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។

លោក បានលើកឡើងថា ជំនាញ TVET បានដើរតួនាទីយ៉ាងសំខាន់ ហើយគឺជាជម្រើសដ៏ចម្បងសម្រាប់យុវជនដែលចង់ជោគជ័យក្នុងជីវិត។ លោក បានលើកឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយវាយតម្លៃពីភាពរីកចម្រើយ៉ាងរហ័សរបស់ជំនាញ TVET ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការចាប់អារម្មណ៍របស់ស្រទាប់យុវជនលើការសិក្សាជំនាញនេះ។
លោក ស៊ុន មេសា បាននិយាយថា «ក្រៅពីយុវជនរបស់យើងដែលជាសិក្សា ក្រៅពីរាជរដ្ឋាភិបាល ដែលជាអ្នកផ្ដល់គោលនយោបាយ ផ្ដល់កន្លែងសិក្សាជូនហើយ ចំណែកដ៏សំខាន់មួយទៀតគឺវិស័យឯកជន វិស័យឯកជន គឺជាអ្នកប្រើប្រាស់ចុងក្រោយ»។ មានន័យថា រដ្ឋ គឺជាអ្នកផលិត ឯវិស័យឯកជន គឺជាអ្នកប្រើប្រាស់។

លោក ក៏បានគូសរំលេចពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំឡើងជាលើកទី៩ នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក ថា ទិវាជាតិ TVET មិនត្រឹមតែជាវេទិកាផ្សព្វផ្សាយអំពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសបង្ហាញសមិទ្ធផល ស្នាដៃ និងសក្តានុពលរបស់សិស្ស-និស្សិត TVET ក៏ដូចជាភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន ដើម្បីធានាថាការបណ្តុះបណ្តាលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។

តាមរយៈការរៀបចំទិវាជាតិ នាពេលខាងមុខនេះ លោក ស៊ុន មេសា បានលើកទឹកចិត្តវិស័យឯកជនទាំងអស់ ទាំងក្រុមហ៊ុនធំៗ ក៏ដូចជាសហគ្រាសធន់តូច និងមធ្យម ចូលរួមទស្សនាស្នាដៃសិស្ស ដើម្បីមើលឱ្យឃើញពីសមត្ថភាពកូនខ្មែរនាពេលបច្ចុប្បន្ន មានសមត្ថភាពគ្រប់គ្រាន់ មិនចាញ់អ្នកជំនាញមកពីបរទេសទេ។ ម្យ៉ាង ជាឱកាសដែលវិស័យឯកជន សម្លឹងមើលធនធានមនុស្សដែលអាចបម្រើឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាស របស់ខ្លួនឯងបានផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


