ជីវិតកម្សាន្ដ
សួ វិចិត្រ បង្ហើបរឿងហួសចិត្តត្រូវគេមើលងាយរឿងជិះឡានស៊េរីទាប
លោក សួ វិចិត្រ ម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Beat The Best Cambodia រដូវកាលទី ១ ខណៈអាជីពសិល្បៈកំពុងមានទីផ្សារចេញច្រៀងនៅតាមបណ្ដាកម្មវិធីប្រគំតន្ត្រីគួរសម ស្រាប់តែតារាប្រុសរូបនេះបានទម្លាយរឿងឈឺចាប់ក្នុងចិត្តត្រូវគេមើលងាយរឿងជិះឡានស៊េរីទាបទៅច្រៀង។

អារម្មណ៍របស់លោក សួ វិចិត្រ បាននិយាយទាំងហួសចិត្តថា «រាល់ពេលចេញច្រៀងម្តងៗ លោកពិតជាសង្កៀរត្រចៀកដែលគេសួរនាំរឿងដូរឡាន ឬទិញឡានថ្មីពេលណា?។ លោកថា មានពេលខ្លះរូបលោកដូចជាមិនសូវជាប្រកាន់ទេ ប៉ុន្តែក៏មានអ្នកខ្លះទៀតសួរនាំបែបចំអកបានធ្វើឲ្យលោកមិនសប្បាយចិត្តតែម្ដង។

លោក សួ វិចិត្រ និយាយទៀតថា «ខ្ញុំឆ្ងល់ តើវាមានអ្វីទាក់ទងទៅនឹងការជិះឡាន ព្រោះថាយើងជិះឡានស៊េរីអីក៏អាចទៅច្រៀងបានដែរ ពោលគឺអាស្រ័យលើសំឡេងអ្នកចម្រៀងប៉ុណ្ណោះ(មនុស្សទៅច្រៀងទេ ហេតុអ្វីយើងត្រូវយកចិត្តទុកដាក់ចំពោះឡានម្ល៉េះ?) នេះអ្វីដែលខ្ញុំជួបច្រើនមកហើយ ហើយក៏មិនចង់និយាយដែរ តែដូចជាជ្រុលពេក»។

តារាប្រុសលោក សួ វិចិត្រ និយាយបន្ថែមថា លោកហាក់មិនយល់ពីអារម្មណ៍អ្នកសួរ។ លោកថា មិនមែនខ្លួនលោកធ្វើមិនបានទេ គឺចង់ទិញបង់រំលស់រថយន្តស៊េរីទំនើបដូចជា Ford ជិះពេលណាក៏បានដែរ តែលោកមិនចង់ចំណាយច្រើន ឬជំពាក់គេ ព្រោះមានគ្រួសារឪពុកម្តាយ និងប្អូនៗ នៅរៀន ត្រូវការឲ្យជួយផ្គត់ផ្គង់ការសិក្សា។ លោកបន្ថែមថា ហេតុអ្វីបុគ្គលមួយចំនួន ចូលចិត្តឲ្យតម្លៃមនុស្សទៅលើឡាន ឬសម្ភារៈនិយមបែបនេះ។ ហើយពេលខ្លះ នៅពេលចូលទៅចំណោមអ្នកដែលគេជិះឡានទំនើប ម្នាក់ៗ បែរជាមើលលើមើលក្រោមក្នុងន័យនិយាយដើមពេបជ្រាយដល់រូបលោកទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ