ព័ត៌មានជាតិ
១០ ឆ្នាំចុងក្រោយនេះមានបេក្ខជនប្រឡងបាក់ឌុបជាង៦០ម៉ឺននាក់ក្នុងនោះជាប់និទ្ទេស A ជាង៥ពាន់នាក់
យោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០២៣នេះមានបេក្ខជនប្រឡងជាប់បាក់ឌុបចំនួន ៦១ ៦៤៩០ នាក់ក្នុងនោះ ជាប់និទ្ទេស A ចំនួន ៥ ០៧៤ នាក់, និទ្ទេស B ចំនួន ៣០៦៩៣នាក់,និទ្ទេស C ចំនួន៧៤៧៧១នាក់ និទ្ទេស D ចំនួន១៤២២៩៧នាក់ និងនិទ្ទេស E ចំនួន៣៣៩៦២០នាក់។
ក្នុងនោះនៅឆ្នាំ២០១៤ មានប្រឡង២លើកដោយលើកទី១មានបេក្ខជនប្រឡងជាប់ចំនួន ២៣ ១២៦ នាក់ស្មើនឹង ២៥,៧២ ភាគរយ ក្នុងនោះមានបេក្ខជនទទួលបាននិទ្ទេស A ចំនួន១១នាក់ និទ្ទេស B ចំនួន២៨០នាក់ និងមិនមាននិទ្ទេសC, D និងនិទ្ទេស E ទេ។

ប្រឡងលើកទី២មានបេក្ខជនជាប់១០៨៧១នាក់ស្មើនឹង១៧,៩៤ភាគរយក្នុងនោះនិទ្ទេសC ម្នាក់និទ្ទេស D ចំនួន៥៥នាក់និងនិទ្ទេស Eចំនួន១០៨១៥នាក់។
ឆ្នាំ ២០១៥មានបេក្ខជនប្រឡងជាប់ចំនួន៤៦ ៥៦០នាក់ស្មើនឹង ៥៥,៨៨ ភាគរយក្នុងនោះមាននិទ្ទេស A ចំនួន១០៨នាក់ និទ្ទេស B ចំនួន១០៨៥នាក់ និទ្ទេសCចំនួន៣២៩២នាក់ និទ្ទេស D ចំនួន៦០៩៣នាក់ និងនិទ្ទេស E ៣៥ ៩៨២នាក់។
ឆ្នាំ២០១៦ មានបេក្ខជនប្រឡងជាប់ចំនួន ៥៥ ៧៥៣នាក់ស្មើនឹង៦២,១៨ភាគរយក្នុងនោះនិទ្ទេស Aចំនួន៤០៥នាក់ និទ្ទេស B ចំនួន២៨០១នាក់និទ្ទេសCចំនួន៥៥៩៥នាក់,និទ្ទេស Dចំនួន៨៨៣៥នាក់និងនិទ្ទេស Eចំនួន៣៨១១៧នាក់។

ឆ្នាំ២០១៧ មានបេក្ខជនប្រឡងជាប់ចំនួន ៦៣ ៦៦៨ នាក់ស្មើនឹង ៦៣,៨៤ ភាគរយក្នុងនោះមាននិទ្ទេស A ចំនួន៤២៤នាក់នាក់ និទ្ទេស Bចំនួន២៤៦៤នាក់និទ្ទេស C ចំនួន៥០០០នាក់,និទ្ទេស Dចំនួន ៩ ១២៣ នាក់ និងនិទ្ទេស Eចំនួន៤៦៦៥៧នាក់។
ឆ្នាំ២០១៨ មានបេក្ខជនប្រឡងជាប់ចំនួន៧៦០៣៤នាក់ស្មើនឹង៦៧,០៧ភាគរយក្នុងនោះមាននិទ្ទេស Aចំនួន៤០៨នាក់នាក់ និទ្ទេស Bចំនួន២២២២នាក់និទ្ទេសCចំនួន៦០៤១នាក់,និទ្ទេស Dចំនួន១៥១៨០នាក់និងនិទ្ទេស Eចំនួន៥២១៨៣នាក់។
ឆ្នាំ២០១៩មានបេក្ខជនប្រឡងជាប់ចំនួន ៧៩ ០៥២នាក់ស្មើនឹង ៦៨,៦២ ភាគរយក្នុងនោះមាននិទ្ទេស Aចំនួន៤៤៣នាក់នាក់ និទ្ទេស Bចំនួន២៤៣០នាក់និទ្ទេសCចំនួន៥៨៤៧នាក់, និទ្ទេស D ចំនួន ១៤ ១០០ នាក់ និងនិទ្ទេស Eចំនួន ៥៦ ២៣២នាក់។
ឆ្នាំ២០២០ក្រសួងអនុញ្ញាតឱ្យបេក្ខជនជាប់ដោយស្វ័យប្រវត្តិទាំងអស់គ្នាដោយសារការរាតត្បាតជំងឺកូវីដ១៩។
ឆ្នាំ២០២១នេះមានបេក្ខជនប្រឡងជាប់បាក់ចំនួន ៧២ ០១៦ នាក់ស្មើនឹង៦៥.៦៥ភាគរយក្នុងចំណោមបេក្ខជនចូលរួមប្រឡងចំនួន១១៤១៨៧នាក់។
ក្នុងចំណោមបេក្ខជនជាប់ទាំងនោះមានបេក្ខជនជាប់និទ្ទេស A មានចំនួន១៧៥៣នាក់ និទ្ទេស B មានចំនួន ១៥៥២នាក់ និទ្ទេស C ចំនួន១១ ៦៣៤នាក់ និទ្ទេស D ចំនួន២៣៤៩៩នាក់និងនិទ្ទេស E ចំនួន ២៩ ៩១៥នាក់។
ឆ្នាំ២០២២មានបេក្ខជនប្រឡងជាប់ចំនួន ៩០ ៩៥០នាក់ត្រូវជា៧២,៣៣%នៃបេក្ខជនមកប្រឡងចំនួន ១២៥ ៧៣៥នាក់។
ក្នុងនោះមានបេក្ខជនជាប់និទ្ទេសAចំនួន ១ ០៤៩នាក់និទ្ទេស B ចំនួន ៧ ២៣២នាក់និទ្ទេស C ចំនួន១៩០៥៣នាក់និទ្ទេស D ចំនួន ៣១ ១៦៦នាក់ និងនិទ្ទេស E មានចំនួន ៣២ ៤៥០ នាក់។
សម្រាប់ឆ្នាំ២០២៣នេះមានបេក្ខជនប្រឡងជាប់បាក់ឌុបសរុប ៩៨ ៤៦០ នាក់ត្រូវជា ៧២,៨៩ ភាគរយនៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៥ ០៨៤ នាក់ស្រី ៧២ ៣៤៤ នាក់ក្នុងចំណោមបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២នាក់ស្រី ៧៣ ២៧៨នាក់។
ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


