ព័ត៌មានអន្ដរជាតិ
ចិន ចាត់ទុកការស្លាប់របស់មិត្តចាស់លោក Kissinger ជាការបាត់បង់ដ៏ធំធេងសម្រាប់ពិភពលោក
លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន Sputnik ថា អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Henry Kissinger គឺជាមិត្តចាស់របស់ប្រទេសចិន ហើយចាត់ទុកការស្លាប់របស់គាត់ គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ពិភពលោក ។

លោក Kissinger ជាអ្នកការទូតដ៏លេចធ្លោមួយរូបដែលបានរួមចំណែកក្នុងសុន្ទរកថានយោបាយសហសម័យ និងវិស័យទំនាក់ទំនងអន្តរជាតិ បានទទួលមរណភាពកាលពីថ្ងៃពុធក្នុងវ័យ ១០០ ឆ្នាំនៅឯគេហដ្ឋានរបស់គាត់ក្នុងរដ្ឋ Connecticut សហរដ្ឋអាមេរិក ។
លោក Liu បាននិយាយកាលពីថ្ងៃពុធថា “យើងមានការតក់ស្លុត និងសោកស្ដាយជាពន់ពេកដែលបានដឹងពីមរណភាពរបស់លោកបណ្ឌិត Henry Kissinger ហើយនេះគឺជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រទេសរបស់យើង និងពិភពលោក ។ ប្រជាជនចិនឲ្យតម្លៃលើមិត្តភាព ហើយយើងនឹងមិនភ្លេចលោកបណ្ឌិត Kissinger ដែលជាមិត្តចាស់របស់ប្រទេសចិននោះឡើយ” ។

ស្របពេលជាមួយគ្នានេះ លោក Liu បានបន្ថែមទៀតថា លោក Kissinger បានរួមចំណែកជាប្រវត្តិសាស្ត្រក្នុងការលើកកម្ពស់ ក៏ដូចជាបង្កើនទំនាក់ទំនង ចិន-អាមេរិក រួមជាមួយនឹងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងប្រជាជនផងដែរ ។
គួរបញ្ជាក់ថា លោក Henry Kissinger ដែលជាអ្នកយុទ្ធសាស្ត្រខាងភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លាមួយរូប បានកាន់តំណែងជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកពីឆ្នាំ ១៩៧៣ ដល់ឆ្នាំ ១៩៧៧ ហើយក៏ធ្លាប់បម្រើការជារដ្ឋលេខាធិការ និងទីប្រឹក្សាសន្តិសុខជាតិ ក្រោមរជ្ជកាលរបស់ប្រធានាធិបតីលោក Richard Nixon និងលោក Gerald Ford ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


