ព័ត៌មានអន្ដរជាតិ
អ្នកនៅពីក្រោយការទម្លាក់គ្រាប់បែករបស់ អាមេរិក សម្លាប់ប្រជាជនកម្ពុជា ៥ ម៉ឺននាក់ ពេលនេះ ទទួលមរណភាពហើយ
អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Henry Kissinger បានទទួលមរណភាពក្នុងផ្ទះនៃរដ្ឋ Connecticut នៅអាយុ១០០ឆ្នាំ។

លោកបានបម្រើការជារដ្ឋលេខាធិការ និងទីប្រឹក្សាសន្តិសុខជាតិ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Richard Nixon និង Gerald Ford។
បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារ Intercept, លោក Henry គឺជាអ្នកនៅពីក្រោយការស្លាប់របស់ប្រជាជនកម្ពុជាចំនួន ៥ ម៉ឺននាក់ អំឡុងឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៧៣។
អ្នកដឹកនាំនយោបាយការបរទេសដ៏លេចធ្លោរបស់អាមេរិករូបនេះ ត្រូវបានគេជឿថា មានតួនាទីសំខាន់បំផុតក្នុងអំពើប្រល័យពូជសាសន៍ និងរដ្ឋប្រហារជាច្រើន ជាពិសេសក្នុងព្រឹត្តិការណ៍ទម្លាក់គ្រាប់បែករបស់អាមេរិកមកលើទឹកដីកម្ពុជា អំឡុងសង្គ្រាមវៀតណាមចូលមកកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។

ក្រោយមក លោកបានទទួលស្គាល់ថា ទង្វើរបស់លោកពិតជាបណ្ដាលឲ្យប្រជាជនកម្ពុជាចំនួន ៥ ម៉ឺននាក់ស្លាប់មែន ហើយបានបន្ទោសលើវៀតណាម ដែលជាគោលដៅនៃយុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក។
នៅពេលនោះលោក Kissinger បានបញ្ជាឲ្យមានការទម្លាក់គ្រាប់បែកចំនួន ៣ ដង ហើយគ្រាន់តែក្នុងឆ្នាំ ១៩៧៣ យន្តហោះចម្បាំងបានទម្លាក់គ្រាប់បែកជាង ២៥៧ ០០០ តោនមកលើប្រទេសកម្ពុជា ហើយរាប់ចាប់តាំងពីប្រឡូកក្នុងឆាកនយោបាយមក អ្នកការទូតអាមេរិករូបនេះបានបញ្ជាឲ្យមានសកម្មភាពទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមសរុបចំនួន ៣៨៧៥ លើក ។
ក្រៅតែពីបញ្ហាខាងលើ លោក Kissinger ក៏ត្រូវបានគេចាត់ទុកថាជាឧក្រិដ្ឋជនសង្គ្រាមផងដែរ បន្ទាប់ពីបានផ្ដល់ការឧបត្ថម្ភដល់អំពើឃោរឃៅមួយចំនួននៅប្រទេសទីម័រខាងកើត និងបង់ក្លាដែស, អំពើភេរវកម្ម, រដ្ឋប្រហារ និងក្រុមមរណៈនៅអាមេរិកឡាទីន ដែលគេស្គាល់ថាជា Operation Condor, ការបង្កើតសង្រ្គាមស៊ីវិលនៅអាហ្វ្រិកខាងត្បូង និងការទម្លាក់គ្រាប់បែកនៅកម្ពុជា និងឡាវ ក្រោមលេសដេញវៀតណាម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ABC
ចុចអាន៖ លោក Henry Kissinger ជាអ្នកនៅពីក្រោយការទម្លាក់គ្រាប់បែករបស់ អាមេរិក សម្លាប់ប្រជាជនកម្ពុជា ៥ ម៉ឺននាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


