Connect with us

ព័ត៌មានជាតិ

កម្ពុជា នាំពូជគោថ្មីពីប្រេស៊ីលបង្កាត់ផ្គត់ផ្គង់​ទីផ្សារនៅកម្ពុជា និងសម្រាប់នាំចេញ

បានផុស

នៅ

កម្ពុជា បាននាំយកពូជគោថ្មីដែលមានការលូតលាស់លឿន សមស្របទៅនឹងអាកាសធាតុមិនរើសចំណី​ធន់នឹង​កំដៅពីប្រទេសប្រេស៊ីលមកបង្កាត់នៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់ទីផ្សារកម្ពុជា និងសម្រាប់នាំចេញទៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសបង្ហាត់សិប្បនិម្មិតគោលជំនាន់ទី២០ នៅមហាវិទ្យាល័យ​វេជ្ជសាស្ត្រសត្វនៃសាកលវិទ្យាល័យភូមិកសិកម្ម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ធ្នូ លោក រស់ មុនិន្ទ ម្ចាស់កសិដ្ឋានភ្នំព្រះមានជ័យ បានមាន​ប្រសាសន៍ថា ការនាំចូលពូជគោថ្មីមកពីប្រទេសប្រេស៊ីលនេះ ដោយសារតែបច្ចុនប្បន្នបញ្ហាទីផ្សារគោនៅកម្ពុជា មិនមាន​អំណោយផលល្អ ហើយពូជគោថ្មីនេះ ជាប្រភេទគោដែលមិនមានស្នែងអត់មានបូក ប៉ុន្តែមានសាច់ល្អ ពិសេសវាមាន​សក្តានុពលទីផ្សារខ្ពស់។

លោកបានបន្តទៀតថា ពូជគោថ្មីនេះទើបនាំចូលបាន៣ខែប៉ុណ្ណោះ ដោយនាំចូលមេជីវិតមកបង្កាត់​ជាមួយគោ​ក្នុង​ស្រុក​ព្រោះថា ពូជគោនេះវាសមស្របទៅនឹងអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ធន់កំដៅ ការលូតលាស់លឿន មិនរើស​មេ​ដោយ​សារកូនតូចល្មមមានទ្រវែងជើងខ្លីមិនមានស្នែង និងមិនរើសចំណីទេ។

លោកបានបន្តដូច្នេះថា«យើងបានផ្សព្វផ្សាយពូជគោថ្មី ដល់សិក្ខាកាមដើម្បីយកពូជនេះ ទៅបង្កាត់ហើយពេលបង្កាត់​បានយើងទិញយក​វិញទាំងអស់ដោយមិនមានការព្រួយបារម្ភពីទីផ្សារឡើយ ខណៈយើងត្រូវការទិញប្រមាណ១ម៉ឺនក្បាល សម្រាបផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ហើយកសិដ្ឋានចិញ្ចឹមគោភ្នំព្រះមានជ័យ ត្រៀមចិញ្ចឹម​ពូជគោ​នេះប្រមាណ៣០០ក្បាល»។

លោកបានណែនាំឱ្យកសិករមានការកែប្រែពូជគោ ព្រោះថា ការចិញ្ចឹមគោត្រូវតម្រូវទៅតាមទីផ្សារមិនមែនចិញ្ចឹម ដើម្បីតម្រូវខ្លួនឯងនោះទេ។ ដូចនេះការជ្រើសរើសពូជគោណាដែលងាយស្រួលចិញ្ចឹមនិងងាយស្រួលរកទីផ្សារ។

លោក ហ៊ុំ សុផុន តំណាងក្រុមហ៊ុនប៊ីភី បានឱ្យដឹងថា រយៈពេល៣ថ្ងៃនេះ មានការបង្ហាត់បង្រៀនដល់សិក្ខាកាម​ចំនួន៤ចំណុច៖ ទី១ បង្រៀនពីរបៀបបង្កាត់សិប្បនិម្មិតគោ ដើម្បីឱ្យសិក្ខាកាមទៅបង្កាត់បន្ត និងរបៀបដាក់ស៊ីដា ដើម្បីឱ្យគោរកឈ្មោលនៅក្នុងថ្ងៃតែមួយ, ទី២ បង្រៀនពីរបៀបប្រើប្រាស់ថ្នាំ ទី៣ បង្រៀនពីរបៀបធ្វើចំណីគោ និងទី៤ការអនុវត្តជាក់ស្តែង។

លោកបានបន្តថា មកដល់ពេលនេះ បានបណ្តុះបណ្តាលដល់សិក្ខាកាមចំនួន២០លើកមកហើយ ដោយមានសិក្ខាកាម​ចូលរួមសរុប៤២៥នាក់ ហើយលោកសង្ឃឹមថា សិក្ខាកាមអាចយកចំណេះដឹងទាំងនេះទៅបង្កាត់គោឱ្យបានល្អ​ទទួល​បានគោច្រើន ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចំរើន។

លោក ជា ប៊ុនថុន ព្រឹទ្ធបុរសរង មហាវិទ្យាល័យវេជ្ជសាស្ត្រសត្វនៃសាកលវិទ្យាល័យភូមិកសិកម្មបាន ក៏បានណែនាំ​ដល់កសិករគួរចូលរួមវគ្គបណ្តុះបណ្តាលឱ្យបានច្រើន និងជាប់ជាប្រចាំ ដើម្បីទទួលបាននូចំណេះដឹងថ្មីៗបន្ថែម ក្នុងការអភិវឌ្ឍន៍ការចិញ្ចឹមសត្វគោកាន់តែប្រសើរសំដៅជំរុញវិស័យចិញ្ចឹមគោឱ្យមានការរីកចំរើនទាំងបច្ចេកទេស និងការថែទាំឱ្យមាននិរន្តរភាពសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ ក៏ដូចជាបង្កើនការងារជូនដល់ប្រជាកសិករផងដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍១៩ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

អ្នកបង្កើតមាតិកាក្នុងស្រុកចាប់ផ្តើមបង្កើតការបង្ហោះអំពីលំហអាកាសដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ផ្ទុះ​ភ្នំភ្លើង​នៅ​ហ្វីលីពីន ព្រួស​ផ្សែងផេះ​កម្ពស់ ៤ ០០០​ម៉ែត្រ​

Sokha Hotels

ព័ត៌មានពេញនិយម