ព័ត៌មានជាតិ
ទីផ្សារគោធ្លាក់ចុះធ្វើឱ្យអ្នកចិញ្ចឹមខ្នាតតូចមួយចំនួនចង់បោះបង់អាជីពនេះ
ទីផ្សារគោ នៅតែបន្តធ្លាក់ចុះតម្លៃ ធ្វើឱ្យអ្នកចិញ្ចឹមលក្ខណៈគ្រួសារ កាត់បន្ថយការចិញ្ចឹម ដោយសារការចំណាយលើសចំណូល។

លោក ហួត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោស្រុកតំបែ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា បច្ចុប្បន្ននេះអ្នកចិញ្ចឹមគោខ្នាតតូច ឬលក្ខណៈគ្រួសារ បានកាត់បន្ថយការចិញ្ចឹមជាបន្តបន្ទាប់ ដោយនៅឈរជើងបានតែអ្នកចិញ្ចឹមលក្ខណៈកសិដ្ឋានធំៗប៉ុណ្ណោះ។ លោកបានបន្តថា តម្លៃគោរស់នៅលើទីផ្សារបានធ្លាក់ចុះពី ១,៥០០០ រៀល មកត្រឹមត្រឹម ១០,០០០ រៀល ក្នុងមួយគីឡូក្រាម។
ម្ចាស់កសិដ្ឋានចិញ្ចឹមគោរូបនេះ បានឱ្យដឹងដូច្នេះថា «មួយរយៈពេលចុងនេះ កសិករចិញ្ចឹមគោ មានកសិដ្ឋានតូចៗមួយចំនួន ត្រូវឈប់ចិញ្ចឹម ដោយតម្លៃទីផ្សារគោរស់មានការធ្លាក់ចុះយ៉ាងខ្លាំង, បញ្ហាចម្បងនោះ គឺថ្លៃចំណាយទៅលើការចិញ្ចឹម លើសចំណូលដែលទទួលបាន»។

សព្វថ្ងៃកសិដ្ឋានលោក ហួត លាង ចិញ្ចឹមគោប្រមាណជិត ៨០០ក្បាល ស្ថិតនៅក្នុងភូមិតារាម ឃុំចុងជាច ស្រុកតំបែ ខេត្តត្បូងឃ្មុំ។ លោកបានចាប់របរចិញ្ចឹមគោនេះ តាំងឆ្នាំ ២០១៣ មកម្លេះដោយចាប់ផ្ដើមត្រឹមតែគោចំនួន ៧ ក្បាលប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហាទីផ្សារគោនេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វនៅកម្ពជា បានប្រាប់កម្ពុជាថ្មីថា វិស័យចិញ្ចឹមសត្វនៅកម្ពុជា នាពេលបច្ចុប្បន្នជួបប្រទះបញ្ហាប្រឈមទីផ្សារស្ទើរទាំងអស់ មិនថាតែទីផ្សារគោនោះទេ។

លោកបានបន្តថា ការផ្គត់ផ្គង់សាច់គោមិនមានបញ្ហានោះឡើយ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺពុំសូវមានតម្រូវការ។ ពុំសូវមានតម្រូវការ ដោយសារពលរដ្ឋមិនសូវចាយលុយ។ ប្រធានសមាគមរូបនេះ សង្កេតឃើញថា បច្ចុប្បន្នពលរដ្ឋហាក់ដូចជាមិនសូវចំណាយលុយទៅលើការទិញរបស់របរក៏ដូចជា ត្រីសាច់ប៉ុន្មានទេ ដែលកត្តានេះ នាំឱ្យអ្នកចិញ្ចឹមជាប់គាំងពិបាកនៅក្នុងការបញ្ចេញទៅលើទីផ្សារ។
លោក ស្រ៊ុន ពៅ បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ដែលមានមុខរបរចិញ្ចឹមសត្វ ឬចិញ្ចឹមគោ កុំបោះបង់ចោលអាជីពនេះ ត្រូវជម្នះបន្តការខិតខំប្រឹងប្រែងចិញ្ចឹម តាមស្តង់ដារបច្ចេកទេស វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងត្រៀមនាំចេញនៅពេលខាងមុខ៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣៦ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


