អាជីព
ប្រជាពលរដ្ឋឃុំក្រាំងអំពិលចាប់យករបរចិញ្ចឹមគោដើម្បីលើកស្ទួយជីវភាព
ប្រជាពលរដ្ឋរស់នៅឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានចាប់យកអាជីពចិញ្ចឹមសត្វគោដើម្បីលើកស្ទួយជីវភាពប្រចាំគ្រួសាររហូតតកូនតចៅ។
តាមការអះអាងពីបងប្រុស គង់ សុចាន់បាននិយាយថា ជាយូរមកហើយដែលបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំក្រាំងអំពិល ស្រុកសំរោងទងនាំគ្នាចិញ្ចឹមសត្វគោទុកលក់ព្រោះបានថ្លៃហើយក៏លើកស្ទួយជីវភាពគ្រួសារនិមួយៗរហូតបានលុយទិញឡានជិះធ្វើផ្ទះថ្មរ ហើយចំណាយថវិកាឲ្យកូនចៅបានរៀនសូត្រខ្ពង់ខ្ពស់ដោយសារអាជីពនេះ។
បុរសរូបនេះបានបញ្ជាក់ចំពោះចំណីសម្រាប់ឲ្យសត្វគោរបស់ពួកគាត់គឺពេលព្រឹកព្រលឹមដេញឲ្យទៅសុីស្មៅលើភ្នំក្បែភូមិរបស់ពួកគាត់ស្នាក់នៅចាប់ពីព្រឹកដល់រសៀលទើបដេញចូលក្រោលវិញ។
តាមប្រភពពីបងប្រុស សុន ឆេន វិញបានបញ្ជាក់ថាស្រុកភូមិរបស់ពួកគាត់គ្មានអំពើចោរកម្មដូចស្រុកគេដ៏ទៃឡើយហើយបើសិនជាមានក៏រត់មិនរួចពីកណ្តាប់ដៃប្រជាពលរដ្ឋឡើយ។ ចំណែកសត្វគោដែលបងប្អូនប្រជាពលរដ្ឋក្នុងឃុំក្រាំងអំបិលចិញ្ចឹមទុកលក់ក្នុងមួយគ្រួសារមិនក្រោម៣០ក្បាល។
មួយក្បាលៗមានតម្លៃចាប់ពី៧លានរៀលរហូតដល់១០លានរៀលឯណោះ។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋលោកសូមគាំទ្រនូវទីផ្សារលក់និងទិញសត្វគោនាពេលបច្ចុប្បន្នមានតម្លៃខ្ពស់ដែលធ្វើឲ្យប្រជាពលរដ្ឋត្រូវការលក់ចេញយកលុយមកធ្វើផ្ទះថ្មរទ្រនុំខ្ពស់និងសល់លុយទិញឡានជិះដោយពុំចាំបាច់ខ្ចីបុលពីធនាគារឡើយ៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


