នយោបាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាជាគ្រោះ និងផ្ដល់យោបល់ លើកដំបូង
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣នេះ បានជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅវិមានសន្តិភាព។

ក្នុងកិច្ចប្រជុំនេះ មានគណបក្សជាសមាជិកចំនួន ២៩ ដែលក្នុងនោះមានទាំងគណបក្សប្រជាជនកម្ពុជាផងដែរ បានចូលរួមនៅក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីឥស្សរជនក្នុងជួរាជរដ្ឋាភិបាល ប្រតិភូគណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប ២១២រូប។

គណបក្សនយោបាយ ដែលបានចូលរួមក្នុងក្នុងកិច្ចប្រជុំនេះ រួមមាន៖
១.គណបក្សប្រជាជនកម្ពុជា
២.គណបក្សខ្មែររួបរួមជាតិ
៣.គណបក្សពន្លឺថ្មី

៤.គណបក្សសញ្ញាតិកម្ពុជា
៥.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
៦.គណបក្សនគរប្រជាធិបតេយ្យ
៧.គណបក្សរស្មីខេមរា
៨.គណបក្សខ្មែរសាធរណរដ្ឋ
៩.គណបក្សហ៊្វុនស៊ិនប៉ិច
១០.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

១១.គណបក្សយុវជនកម្ពុជា
១២.គណបក្សធម្មាធិបតេយ្យ
១៣.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៤.គណបក្សខ្មែរតែមួយ
១៥.គណបក្សកម្លាំប្រជាធិបតេយ្យ
១៦.គណបក្សកសិករ
១៧.គណបក្សស្ត្រីដើម្បីស្ត្រី
១៨.គណបក្សបំណងពលរដ្ឋ
១៩.គណបក្សឯកភាពជាតិខ្មែរ
២០.គណបក្សខ្មែរអភិរក្ស
២១.គណបក្សអំណាចប្រជាពលរដ្ឋ
២២.គណបក្សមហាសាមគ្គីជាតិខ្មែរ
២៣.គណបក្សខ្មែរអង្គរ
២៤.គណបក្សអភិវឌ្ឍន៍កម្ពុជា
២៥.គណបក្សមហានគរ
២៦.គណបក្សខ្មែរឈ្នះ
២៧.គណបក្សកម្ពុជាសេរី ឯករាជ្យ ប្រជាធិបតេយ្យ
២៨.គណបក្សមូលីណាកា
២៩.គណបក្សចលនាប្រជាធិបតេយ្យ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


